​២​ថ្ងៃ​បង្ក្រាប​គ្រឿងញៀន​បាន​៣​ករណី​ឃាត់ខ្លួន​៣​នាក់​និង​ដកហូត​វត្ថុតាង​មួយចំនួន​

94
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​៖​សមត្ថកិច្ច​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​ក្នុង​រយ​:​ពេល​២​ថ្ងៃ​ជាប់ៗ​គ្នា​ចាប់ពី​ថ្ងៃទី​១៦​និង​ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០២០​បាន​៣​ករណី​។​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​រួម​និង​ដកហូត​វត្ថុតាង​បាន​មួយចំនួន​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​និយាយថា​ក្នុង​រយ​:​ពេល​២​ថ្ងៃ​ជាប់ៗ​គ្នា​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​ករណី​រក្សាទុក​ដឹកជញ្ជូន​ឬ​ជួញដូរ​នូវ​សារធាតុ​ញៀន​នៅ​ទីតាំង​ចំនួន​៣​ក្នុង​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​រួម​នឹង​ដកហូត​វត្ថុតាង​មួយចំនួន​។​

​សមត្ថកិច្ច​បាន​បន្តថា ករណី​ទី ១ នៅ​ថ្ងៃទី ១៦ ខែ មករា ឆ្នាំ​២០២០​កម្លាំង​បាន​ចុះបង្ក្រាប​នៅ​ចំណុច​ភូមិ ស្ទឹង​ឃុំ​បាគង​ស្រុក​បាគង​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​មន​សង់​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ចុងភៅ​រស់នៅ​ភូមិ​ស្ទឹង​ឃុំ​បាគង​ស្រុក​បាគង​ខេត្តសៀមរាប​។​វត្ថុតាង​ដកហូត​បាន​រូ​ម​មាន​:​ថ្នាំញៀន​ម្ស៉ៅ​គ្រើម​ស​ថ្លា​ចំនួន​៦​កញ្ចប់​ទំងន់​៩៣៧,០០​ក្រាម​(​ថ្លឹង​ទាំង​សម្បក​)​។​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​១​គ្រឿង​,​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង ។​

​ករណី​ទី ២​ថ្ងៃទី ១៦ ខែ មករា​ឆ្នាំ​២០២០​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប​ចុះបង្ក្រាប​នៅ​ភូមិ អញ្ចាញ សង្កាត់ នគរធំ ក្រុង សៀមរាប ខេត្ត សៀមរាប ឃាត់ខ្លួន​ជន​ស័​ង្សា​យ​ចំនួន​ម្នាក់​ឈ្មោះ អូន រី ភេទ ប្រុស អាយុ ៣០ ឆ្នាំ ។​វត្ថុតាង​ដកហូត​បានរួម​មាន​:​ថ្នាំញៀន​ម្សៅ​គ្រើម​ស​ថ្លា​ចំនួន ៣ កញ្ចប់ ទំងន់ ៣.៧០ ក្រាម​(​ថ្លឹង​ទាំង​សម្បក​) ។​ទូ​ស័ព្ទ​ដៃ​ចំនួន ១​គ្រឿង ។​

​ករណី​ទី​៣​ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០២០​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប​ចុះបង្ក្រាប​នៅ​ភូមិ​មណ្ឌល​២​សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​ឈ្មោះ ដៀប ស​ត់ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​។​វត្ថុតាង​ដកហូត​បាន​រួមមាន​ថ្នាំញៀន​ម្សៅ​គ្រើម​ពណ៌​សរ​ថ្លា​ចំនួន​៦​កញ្ចប់​ទំងន់​៧.០៧​ក្រាម​(​ថ្លឹង​ទាំង​សម្បក​)​។​ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​។​បច្ចុប្បន្ន​ជន​ស​ង្ស​យ័​ទាំង​៣​រួម​និង​វត្ថុតាង​ត្រូវបាន​កសាង​សំណ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/

រូបភាព​: រយ​: ពេល​២​ថ្ងៃ​ជាប់​គ្នា​នៃប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​គ្រឿងញៀន​បាន​៣​ករណី សម្រេច​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់​និង​ដកហូត​វត្ថុតាង​មួយចំនួនទៀត ៕​គូលែន​