​២​ថ្ងៃ​រន្ទះបាញ់​គោ​ប្រជាពលរដ្ឋ​ងាប់​២០​ក្បាល​នៅ​ខេត្តព្រះវិហារ​

646

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃទី​១៦​និង​១៧​ខែឧសភា​ឆ្នាំ​២០១៨​សត្វ​គោ​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ជ័យ​សែន​និង​ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​ចំនួន​២០​ក្បាល​បាន​ងាប់​ដោយសារ​រន្ទះបាញ់​។​

​លោក​វរសេនីយ៍ទោ តៀម សង្គ្រាម អធិការនគរបាល​ស្រុក​ជ័យ​សែន បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា​ឆ្នាំ​២០១៨​នេះ​ថា​កាលពី​វេ​ល​ម៉ោង​១១៖០០​នាទី​យប់​ថ្ងៃទី​១៧​ខែឧសភា​ឆ្នាំ​២០១៨​សត្វ​គោ​ប្រជាពលរដ្ឋ​ចំនួន ១៣​ក្បាល​ត្រូវបាន​រន្ទះបាញ់​ងាប់ ស្ថិតក្នុង​ភូមិ​ខ្យង ឃុំ​ខ្យង ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​។​

​លោក​បន្តទៀតថា​ក្រៅពី​សត្វ​គោ​ទាំង​១៣​ក្បាល​ដែល​ងាប់​ដោយសារ​រន្ទះបាញ់​នោះ​គឺ​ពុំមាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ​។​សត្វ​គោ​ទាំង​១៣​ក្បាល​នោះ គឺជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ ៤​ម្ចាស់​។​

​ដោយឡែក​នៅ​ភូមិ​តា​សែង ឃុំរ​ណ​សិ​រ្យ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ កាលពី​រសៀល​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨ សត្វ​គោ​ប្រជាពលរដ្ឋ​ចំនួន ៦​ក្បាល​ក៏​ត្រូវបាន​រន្ទះបាញ់​ងាប់​ផងដែរ ស្រប​ពេលដែល​ម្ចាស់​កំពុងតែ​ដេញ​មកពី​ស្រែ ពេល​មេឃ​កំពង់​ភ្លៀង​ផ្គរ​។​

​គ្រោះធម្មជាតិ​នេះ​អាជ្ញាធរ​បាន​អំពាវ​នាង​ដល់​ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ជានិច្ច ចំពោះ​ខ្លួនឯង ទ្រព្យសម្បតិ សត្វ​គោក្របី នៅពេលដែល​ផ្ទៃមេឃ​មាន​សភាព​ខ្មៅ ផ្គរ​រន្ទះ​ម្តងៗ​៕S/

​២​ថ្ងៃ​រន្ទះបាញ់​គោ​ប្រជាពលរដ្ឋ​ងាប់​២០​ក្បាល​នៅ​ខេត្តព្រះវិហារ​