​៣៨​សហគមន៍​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង​សហគមន៍​កសិកម្ម​

184
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ថ្នាក់ដឹកនាំ​សហគមន៍​កសិកម្ម​ចំនួន​៣៨​សហគមន៍​ក្នុង​ខេត្តព្រះវិហារ​បាន​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង​សហគមន៍​កសិកម្ម​កាល​ពី​ព្រឹក​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​

នៅ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បាន​បើក​សិក្ខាសាលា​បណ្ដុះបណ្ដាល​ស្ដីពី​ការគ្រប់គ្រង​សហគមន៍​កសិកម្ម​ក្រោម​អធិបតីភាព​លោកស្រី​វង្ស​ផល្លា​អនុ​អ​ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគម​ន៍ក​សិ​កម្ម​។​លោក​ផេង​សុវណ្ណ​បូព៌ា​ប្រធានការិយាល័យ​អភិវឌ្ឍ​សហគមន៍​កសិកម្ម​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​។​

​លោក​គង់​ពិសិដ្ឋ​ប្រធានការិយាល័យ​ចុះបញ្ជី​និង​ជំរុញ​សហគមន៍​កសិកម្ម​និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​សហគមន៍​កសិកម្ម​ចំនួន​៣៨​សហគមន៍​ក្នុង​ខេត្តព្រះវិហារ​។​សិក្ខា​គោលបំណង​:១,​ទស្សន​:​នានា​អំពី​ភាពជា​អ្នកដឹកនាំ​និង​ការគ្រប់គ្រង​.២,​រចនាសម្ព័ន្ធ​និង​ការគ្រប់គ្រង​សហគមន៍​កសិកម្ម​៣,​ប្រភព​ធន់​ធាន​និង​សាច់ប្រាក់​របស់​សហគម​ន៍​កសិកម្ម​។​

៤,​ការបង្កើន​សមាជិកភាព​ភាគហ៊ុន​និង​អភិបាលកិច្ច​។​៥,​តួនាទី​របស់​សហគម​ន៍​កសិកម្ម​។​សិក្ខា​នេះ​មាន​សមាជិក​សរុប​ចំនួន​៤៣​នាក់​ស្រី​៨​នាក់​នៅមាន​មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ផងដែរ​៕S/​