​៥​ខែ​ដើមឆ្នាំ​២០១៩​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជិត​៣​លាន​នាក់

392
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:៥​ខែ​ដើមឆ្នាំ​២០១៩​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជិត​៣​លាន​នាក់​គឺ​កើនឡើង​១១.៤​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៨​។​នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងទេសចរណ៍ បានបញ្ជាក់​ឱ្យដឹង​នៅ​ថ្ងៃទី​២៥​ខែ​កក្ដ​ដា ឆ្នាំ​២០១៩​នេះ​។​

​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បានឱ្យដឹងថា​រយៈពេល​៥​ខែ​ឆ្នាំ​២០១៩​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ២.៨៨៨.៤៦១​នាក់ កើនឡើង ១១,៤%​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៨ ។​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា​ភ្ញៀវទេសចរ​អន្តរជាតិ​ចូល​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​មានការ​ធ្លាក់ចុះ​ខ្លះ​។

​ក្នុងចំណោម​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា​ទាំងនោះ​រួមមាន​៖១៖​ចូល​តាមផ្លូវ​អាកាស​ចំនួន ២,០១៨,៩៣៥​នាក់ កើនឡើង ១៦.៩%​។​ក្នុងនោះ​ចូល​តាម​ច្រក​ភ្នំពេញ​ចំនួន ៩២៣.៧៧១​នាក់ កើនឡើង​១៧.៦% តាម​ច្រក​សៀមរាប​ចំនួន​៨៤៦.២៦៧​នាក់​ថយចុះ​៤,៥%​និង​តាម​ច្រក​កងកេង​ចំនួន ២៤៨.៨៩៧​នាក់ កើនឡើង ៣៤៤,៩%​។

២៖​ចូល​តាម​ផ្លូវគោក​ចំនួន​៧៨៥,៧៧៤​នាក់​ថយចុះ​១,១%​។​៣៖​ចូល​តាម​ផ្លូវទឹក​ចំនួន​៨៣.៧៥២​នាក់​កើនឡើង​១៥,៤%​។​របាយការណ៍​ក៏បាន​បញ្ជាក់​អំពី​ស្ថិតិ​ទេសចរ​អន្តរជាតិ​ក្នុង​ខែឧសភា​ឆ្នាំ​២០១៩​មាន​ចំនួន​៤៧២.៨៥២​នាក់​កើនឡើង​១២,៨%​បើ​ធៀប​នឹង​ខែឧសភា​ឆ្នាំ​២០១៨​កន្លងទៅ​៕S/

​រូបភាព​: ៥​ខែ​ដើមឆ្នាំ​២០១៩ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជិត ៣​លាន​នាក់ កើនឡើង​១១.៤%៕​គូលែន​