​៥​វរ​សេនា​តូច​ទទួលបាន​ម៉ូតូ​ពី​អគ្គស្នងការ​នគរបាល​ជាតិ​

478
ចែករម្លែក

​ដោយ​គូលែន​/​បាត់ដំបង​+​ប៉ៃលិនៈ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ចំនួន​៥ នៅ​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន​បានទទួល​ម៉ូតូ​ថ្មី​សន្លាង​ពី​នាយ​ឧ​ត្ត​ម​សេនី​យ៏​នេ​ត​សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​។​ពិធី​ប្រគល់​ម៉ូតូ​ថ្មីស្រឡាង​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១៧​និង​ទី​១៨​ខែមិថុនា​ឆ្នាំ​២០១៩​។​

​ពិធី​នេះ​មានការ​ចូលរួម​ពី​នាយ​ឧ​ត្ត​ម​សេនី​យ៏​ហ៊ូ​សា​គុណ​អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រំដែន​។​នៅ​ថ្ងៃទី​១៧​ខែមិថុនា​នាយ​ឧ​ត្ត​ម​សេនី​យ៏​ហ៊ូ​សា​គុណ​បានប្រគល់​ម៉ូតូ​ចំនួន​១០​គ្រឿង ដល់​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​លេខ​៣១០ ទទួលបាន​ម៉ូតូ​ចំនួន​៥​គ្រឿង និង​វរ​សេនា​តូច​លេខ​៨២៣ ទទួលបាន​ម៉ូតូ​ចំនួន​៥​គ្រឿង ដែល​ឈរជើង​នៅ​សំឡូត ខេត្តបាត់ដំបង​។​

នៅ​ថ្ងៃទី​១៨​ខែមិថុនា​នាយ​ឧ​ត្ត​ម​សេនី​យ៏​ហ៊ូ​សា​គុណ​បានប្រគល់​ម៉ូតូ​ចំនួន​២១​គ្រឿង​ជូន​ដល់​វរ​សេនា​តូច​ចំនួន​៣​គឺ​វរ​សេនា​តូច​លេខ​៨២១ ឈរជើង​នៅ​ព្រំដែន​ខេត្ត​ប៉ៃលិន​ទទួលបាន​ម៉ូតូ​ចំនួន​៥​គ្រឿង ។​វរ​សេនា​តូច​លេខ​៨១៧​ឈរជើង​នៅ​ព្រំដែន​ស្រុក​សំពៅ​លូន​ទទួលបាន​ម៉ូតូ​ចំនួន​៨​គ្រឿង ។​វរ​សេនា​តូច​លេខ​៨១៩​ឈរជើង​នៅ​ព្រំដែន​ស្រុក​កំរៀង​ខេត្តបាត់ដំបង​ទទួលបាន​ម៉ូតូ​ចំនួន​៨​គ្រឿង​។​

ក្នុងឱកាស​ប្រគល់​ម៉ូតូ​នោះ​នាយ​ឧ​ត្ត​ម​សេនី​យ៏​ហ៊ូ​សា​គុណ​បាន​ស្នើឱ្យ​មន្ត្រីនគរបាល​គ្រប់​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​ត្រូវការពារ​នឹង​ទប់ស្កាត់​ឱ្យបាន​នៅ​បទល្មើស​គ្រប់​ប្រភេទ​ជាពិសេស​បទល្មើស​ឆ្លងដែន​និង​ពលករ​ឆ្លងដែន​ដោយ​ខុសច្បាប់​។​

នាយ​ឧ​ត្ត​ម​សេនី​យ៏​ហ៊ូ​សា​គុណ​ក៏បាន​ស្នើអោយ​មន្ត្រី​ទាំងអស់​ត្រូវ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កងយោធពល​ខេមរភូមិន្ទ​ជាពិសេស​ត្រូវ​ធ្វើការ​យាមល្បាត​ឱ្យបាន​ទៀងទាត់​ដើម្បី​ក្តាប់​សភាព​ការ​ណ៏ ដែល​ស្ថិតនៅក្នុង​តំបន់​ខ្លួន​ប្រតិបត្តិការ​។​

រូបភាពៈ ៥​វរ​សេនា​តូច​ទទួលបាន​ម៉ូតូ​ពី​អគ្គស្នងការ​នគរបាល​ជាតិ​៕​គូលែន​

​ក្នុងឱកាស​នោះ​នាយ​ឧ​ត្ត​ម​សេនី​យ៏​ហ៊ូ​សា​គុណ​ក៏បាន​ចែក​ម៉ូតូ​ទៅតាម​វរ​សេនា​តូច​និង​បានផ្តល់​ថវិកា​ទៅតាម​មេ​បញ្ជ​ការ​វរ និង​បានផ្តល់​ថវិកា​ជូន​ដល់​មន្ត្រី​ក្នុង​វរ​ផងដែរ​៕S/