​៧​ថ្ងៃក្រោយ​អាវុធហត្ថ​ក្រុងភ្នំពេញ​ចាប់បាន​ជន​ដែល​បាញ់​ស្ត្រី​ម្នាក់​រឿង​សុំ​លុយ​៥​ពា់ន់​រៀល​មិន​ឲ្យ

959
ចែករម្លែក

(​ភ្នំពេញ​)៖​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ស្រាវជ្រាវ​តាម​ចាប់​ជនដៃដល់​ម្នា​ក់នៅ​ខេត្តកំពង់ចាម​ដែល​បាន​បាញ់​ស្ត្រី​ម្នាក់​បណ្តាល​ឲ្យ​ធ្លាយ​ធ្លាយ​ពោះ​រឿង​សុំ​លុយ​កន្លែង​លេង​ហ្គេម​ទើប​បើក​ថ្មី​ចំនួន​៥.០០០​រៀល​មិនបាន​។

​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​ផ្ទះ​លេង​ហ្គេម​ផ្លូវ​រថភ្លើង​ក្រុមទី​៨​ភូមិ​ចុង​ខ្សាច់​សង្កាត់​ទួល​សង្កែ​ខណ្ឌឫស្សីកែវ​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧​។

មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​បាញ់​ស្ត្រី ធ្លាយ​ពោះ​ដែល​សាធារណៈជន កំពុង​រង់ចាំ​មើល​មូលហេតុ​ពិត អស់​ពេល​មួយ​សប្តាហ៍​មកហើយ​នោះ ត្រូវបាន​កម្លាំង​អាវុធហត្ថ​បើក​ប្រតិបត្តិការ​តាម​បង្ក្រាប​និង​ឃាត់ខ្លួន​បាន​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់ ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។

​មន្ត្រី​ដដែល​បាន​បន្តថា​ក្រោយពេល​កើតហេតុ​នៅវេលា​ម៉ោង​០២ និង​៣០ នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧ មាន​ករណី​ផ្ទុះអាវុធ​នៅ​ចំណុច​ផ្ទះ​លេង​ហ្គេម​ផ្លូវ​រថភ្លើង​ក្រុមទី​៨​ភូមិ​ចុង​ខ្សាច់​សង្កាត់​ទួល​សង្កែ​ខណ្ឌឫស្សីកែវ​បណ្តាល​ឲ្យ​ស្ត្រី​មេម៉ាយ​កូន​ពីរ​ម្នា​ក់រង​បួស​។​ភ្លាមៗ​នោះ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​បាន​យកចិត្តទុកដាក់​តាមដាន​និង​ដាក់បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់​ដល់​កម្លាំង​អាវុធហត្ថ​ពាក់ព័ន្ធ ត្រូវធ្វើ​យ៉ាងណា តាម​ចាប់​ជន​ដៃ ដល់​ឱ្យខាងតែបាន​។

​បន្ទាប់មក កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​យុត្តិធម៌​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ធ្វើ​ការតាមប្រមាញ់​ជនសង្ស័យ​ប្រកិតៗ​ក្នុង​រាជធានី​ភ្នំពេញ​។​

រហូតដល់​ជនសង្ស័យ​រត់គេច​ទៅសម្ងំ​លាក់ខ្លួន​តាម​បណ្តា​ខេត្ត​វិញ​។​លុះដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៧ កម្លាំង​អាវុធហត្ថ រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​យុត្ត​ធម៌​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ស្រាវជ្រាវ​កំណត់​មុខ សញ្ញា​ថា​ជនសង្ស័យ​ទៅ​លាក់ខ្លួន​នៅ​ខេត្តកំពង់ចាម ក៏បាន​ចេញទៅ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ចាម ធ្វើការ តាម​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ចំណុច​ភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម វេលា ម៉ោង​១១ និង​៣០​នាទី​ព្រឹក ខណៈពេល​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ​។​

​តាម​ការ​ស្តាប់​ចម្លើយ ជនសង្ស័យ​ឈ្មោះ ប៊ូ យូ​ហេង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្រុកកំណើត​និង បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។​នៅ​ថ្ងៃកើតហេតុ ជនសង្ស័យ​បានឃើញ​មាន​កន្លែង​ហ្គេម​ទើប បើក​ថ្មី ក៏បាន​ចូលទៅ​សម្លុត​ជម្រិត​ទារលុយ​ពី​អ្នកមើលការខុសត្រូវ​ចំ​នួន​៥​ពាន់​រៀល ដោយ​រូបគេ​មាន​ក្រវ៉ាត់​ID និង​កាំភ្លើងខ្លី​មួយ​ដើម នៅ​ចង្កេះ​។​

តែ​ពេលនោះ​អ្នកមើលការខុសត្រូវ​មិន​ព្រមឱ្យ​លុយ​គ្រប់​តាម​ការទាមទារ គឺ​ឲ្យ​តែ ៣​ពាន់​រៀល ក៏មាន​ការឈ្លោះប្រកែក​និង​ប្រតាយប្រតប់​គ្នា រហូតដល់​ជនសង្ស័យ​បាន ដក​កាំភ្លើងខ្លី​ពី​ចង្កេះ បាញ់​គំរាម​ក្រុម​អ្នកមើលការខុសត្រូវ​ហ្គេម មួយ​គ្រាប់​បណ្តាល​ឲ្យ​ត្រូវ ស្ត្រី​ម្នាក់​ដើរ​តាមផ្លូវ ហើយ​ក្រុម​មើល​ការខុសត្រូវ​ហ្គេម​ក៏បាន​ស្ទុះ​ទៅ​ចាប់​និង​ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ រហូត​ធ្លាក់​អាយ​ឌី​និង​កាំភ្លើងខ្លី ទើប​ជនសង្ស័យ​រត់ឡើង​លើ​ម៉ូតូ បើក​គេចខ្លួន​តែម្តង ។​

ជនសង្ស័យ​បានបញ្ជាក់​ថា កាំភ្លើងខ្លី​ដែល​រូបគេ​ប្រើ គឺ​បាន​ទិញ​តាមផ្លូវ​នៅ​ចំណុច​កា​រ៉ា​ស់​សាំង​តេ​លា ផ្លូវ​នរោត្តម គល់ស្ពាន​មុនី​វង្ស ក្នុងតម្លៃ ៤៧០​ដុល្លារ​អាមេរិក ពី​ជន​មិន​ស្គាល់ឈ្មោះ​ម្នាក់ តាមរយៈ​ការណែនាំ​តៗ​គ្នា​ពី​អ្នក​ធ្លាប់​ស្គាល់ ក្នុងអំឡុង​ឆ្នាំ​២០១៤។

ដែល បច្ចុប្បន្នកំពុង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​បន្ត​។​រីឯ​ជនសង្ស័យ​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕S/​ដោយ​៖​ហូ​សាន់​

​រូប ៖ ជនដៃដល់​បាញ់ប្រហារ​កន្លែង​លេង​ល្នែ​ង​ហ្គេម បណ្តាលឱ្យ​ស្ត្រី​ម្នាក់​របួស​(រូប៖វ៉េបសាយ)