​៧​នាក់​ស្លាប់​នៅពេល​ព្យុះ​ទឹកកក​វាយប្រហារ​៣០​រដ្ឋ​នៅ​អាម៉េរិក​ប៉ះពាល់​មនុស្ស​១២៥​លាន​នាក់​

167
ចែករម្លែក

​យ៉ាងហោច​ណាស់​មនុស្ស​៧​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ព្យុះ​សាហាវ​២​នៅ​អាម៉េរិក នៅពេល​មនុស្ស​ប្រមាណ​១២៥​លា​នាក់​នៅ​ទីនោះ​ប្រឈម​នឹង​ការធ្លាក់​ព្រិល ភ្លៀង​ត្រជាក់ស្រេង​​និង​ការលុបចោល​ឬ​ពន្យារ​ជើងហោះហើរ​នៃ​យន្តហោះ​។​

​ការព្រមាន​អំពី​ព្យុះ​រដូវរងារ​ត្រូវបាន​ប្រកាស​នៅ​១៥​រដ្ឋ​របស់​អាម៉េរិក នៅពេល​ព្យុះ​មួយ​កំពុង​ក្រឡឹង​នៅ​ពីលើ​តំបន់ឆ្នេរ​ខាងលិច និង​មួយទៀត​កំពុង​វាយប្រហារ​ឆ្នេរ​ខាងកើត​ដោ​​យ​ទម្លាក់​ព្រិល​កំពស់​កន្លះ​ម៉ែត្រ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​៣​ធ្នូ​។​

​អាកាសធាតុ​រដូវរងា​រ​នៅ​អាម៉េរិក​នេះ​បាន​បង្ក​បញ្ហា​ធ្វើដំណើរ​សំរាប់​មនុស្ស​រាប់លាន​នាក់​ខណៈ​ពួកគេ​កំពុង​វិល​មក​ពី​បុណ្យ​ថ្លែងអំណរគុណ​ព្រះ​(Thanksgiving )​។​គិត​ត្រឹម​ថ្ងៃ​ចន្ទ​​ការហោះហើរ​របស់​យន្ត​ហោះ​ជាង​៩០០​ជើង​ចូល​និង​ចេញ​អាម៉េរិក​ត្រូវបាន​លុបចោល និង​ជាង​១៩.០០០​ជើង​ត្រូវបាន​ពន្យារពេល​។​

​ព្យុះ​ព្រិល​នេះ​បាន​ឆក់យក​ជីវិត​មនុស្ស​៧​នាក់​នៅ​អាម៉េរិក និង​ម្នាក់​នៅ​កាណាដា​៕​ដោយ​៖​វាសនា​