​ ​កាណូត​បុក​ជាមួយ​កាណូត​លើ​ផ្ទៃ​ទឹក​នៅ​កំពង់ឆ្នាំង​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់​

1265
ចែករម្លែក

(​កំពង់ឆ្នាំង​)៖​មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​មួយ​បង្កឡើង​ដោយ​កាណូត​ដឹក​ភ្ញៀវ​ទេសចរណ៍​បរទេសមួយ​គ្រឿង បាន​បើក​ទៅបុក​កាណូត​ដឹក​មនុស្ស​មកពី​ស៊ីការ​បណ្តាល​ឲ្យ​មនុស្ស​ដែល​ជិះ​នៅលើ​កា​រណូត​ដឹក​ភ្ញៀវ​មកពី​ស៊ីការ​នោះ​៣​នាក់រ​ងរ​បូស​ធ្ងន់​និង​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​នេះ​កើតឡើង​នៅ​ជិត​ម្តុំ​ផ្ទះ​បណ្តែត​ទឹក​ក្នុងភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​កាលពី​ល្ងាច​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​១.​ឈ្មោះ​ឃុ​ត ម៉ៅ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​កំពង់លែង រងរបួស​ធ្ងន់​និង​បាន​ស្លាប់​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។ ២.​ឈ្មោះ​ទេព មុន្នី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រងរបួស​ធ្ងន់ និង​៣.​ឈ្មោះ​ឡ​ន ថា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រងរបួស​ធ្ងន់​។ ជនរងគ្រោះ​ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​សំរោង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​

​សាក្សី​ដែល​ស្ថិតក្នុង​ការណ៍​នេះ​បានអោយដឹងថា កា​រណូត​ដឹក​មនុស្ស​មកពី​ហូប​ការធ្វើដំណើរ​តាម​បណ្តោយ​ទន្លេ​ត្រើយ​ខាងលិច ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​និង​បត់​អែប​ចូល​ច្រាំង​ដើម្បី​ដាក់​មនុស្ស​ឡើងគោក​។​រី​ឯកា​រណូត​ដឹក​ភ្ញៀវ​ទេសចរណ៍​ធ្វើដំណើរ​ច្រាស់ទិស​គ្នា​គឺ​ពី​ត្បូង​ទៅ​ជើង​។​លុះ​ទៅដល់​ចំណុចកើតហេតុ​ទំនងជា​បាំង​នឹង​ស្នាក់ការ​ជលផល​មើលមិនឃើញ​កាណូត​ពីមុខ​ក៏​បុក​គ្នា​ពេញទំហឹង​តែម្តង ។​

នៅក្នុង​ហេតុការណ៍​នេះ​ប្រជាពលរដ្ឋ​បាននាំគ្នា​ព្រួត​ចាប់​អ្នកបើកបរ​កាណូត​ដឹក​ភ្ញៀវ​ទេសចរណ៍​វាយ​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រមខ្លួន​ទើប​ប្រគល់អោយ​សមត្ថកិច្ច ។ អ្នកបើក​កាណូត​ដឹក​ភ្ញៀវ​ទេសចរណ៍​នេះ​ឈ្មោះ​សឿន ផល្លី​ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទី​លំ​ន​នៅក្នុង​ភូម​ត្អួ​រលំ ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។ បច្ចុប្បន្នកំពុង​ឃាត់ខ្លួន​សាកសួរ នៅ​ការិយាល័យ​ចរាចរណ៍​ជើង​ទឹក ខេត្តកំពង់ឆ្នាំង​ផ្សារ​ក្រោម ៕S/​ដោយ​៖​សន សក្តា​

​កាណូត​បុក​ជាមួយ​កាណូត​លើ​ផ្ទៃ​ទឹក​នៅ​កំពង់ឆ្នាំង​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់​