​​ការពារ​សន្តិភាព​និង​ការ​សាបព្រោះ​មេត្តាធម៌​គឺ​រួមចំណែក​អភិវឌ្ឍន៍​សង្គមជាតិ​

231
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​កិច្ចការពារ​សន្តិភាព​និង​ការអប់រំ​ផ្លូវចិត្ត​ក៏ដូចជា​ការ​សាបព្រោះ​នូវ​មេត្តាធម៌​ដល់​មនុស្ស​ទាំងឡាយ​គឺជា​ករណី​ចាំបាច់​ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ខ្លួន​និង​សង្គមជាតិ​។​ថ្លែង​ក្នុង​ពី​ធី​សំណេះសំណាល​និង​ផ្តល់​អំណោយ​មនុស្សធម៌​ដល់​ជនក្រីក្រ​ជិត​១.០០០​គ្រួសារ​នៅ​វត្ត​ឧទ​ម្ព​រ​ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៩​។​

​លោក​ផ្លោក​ផន​រដ្ឋលេខាធិការ​ក្រសួង​ធម្មការ​និង​សាសនា​បាន​មានប្រសាសន៍ថា​ប្រជាពលរដ្ឋ​ទូទៅ​ពិតជា​មិនអាច​បំភ្លេចបាន​នូវ​ក្តី​ឈឺចាប់​និង​ការធ្វើ​ទារុណកម្ម​យ៉ាង​សាហាវព្រៃផ្សៃ​នា​សម័យ​ប៉ុលពត​ដែល​កាលនោះ​កម្ពុជា​បាន​ធ្លាក់​ដល់​ដំណាក់កាល​គ្មាន​សាសនា​បាត់បង់​ការអប់រំ​ខ្វះ​សិទ្ធិសេរីភាព​រាល់​កិច្ចការ​ទូទៅ​និង​ជីវភាព​ប្រចាំថ្ងៃ​។​

​ប៉ុន្តែ​ជា​ភ័ព្វសំណាង​ដោយ​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​ស្វែងរក​សេចក្តីសុខ​ជូន​ដល់​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​។​ម្លប់​សន្តិភាព​បានធ្វើឱ្យ​កម្ពុជា​ប្រែក្លាយជា​ប្រទេស​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ហើយ​ប្តូរ​ពី​ភាពក្រីក្រ​ទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​។

លោក​រដ្ឋលេខាធិការ​បា​ន​អំពាវនាវ​ថា​ផ្តើមចេញពី​កត្តា​ទាំងនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព​ឱ្យបាន​គង់វង្ស​យូរអង្វែង​និង​ខិតខំ​ប្រកបមុខរបរ​រៀងៗ​ខ្លួន​ដើម្បី​ជីវភាព​កាន់តែ​ធូរធារ​បន្ថែមទៀត​។​លើសពីនេះ​ក្មួយៗ​ជា​យុវជន​ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​និង​ល្បែង​អបាយមុខ​ទាំងឡាយ​។​

​ក្នុងន័យ​ស្រដៀង​គ្នា​នេះដែរ​ព្រះ​តេជគុណ​រូ​ម៉ា​ស្ថាបនិក​សមាគម​សមាធិ​ព្រះពុទ្ធសាសនា​អន្តរជាតិ​បាន​មាន​សង្ឃដីកា​ថា​ព្រះអង្គ​មិនដែល​ភ្លេច​អំពី​ជាតិ​កំណើត​ទេ​ហើយ​ជានិច្ចកាល​ព្រះអង្គ​តែងតែ​គិតថា​មនុស្ស​ទាំងឡាយ​នៅក្នុង​លោក​សុទ្ធតែជា​សាច់ញាតិ​បងប្អូន​រវាង​គ្នា​តាំងពី​អតីតជាតិ​និង​បច្ចុប្បន្នកាល​។​

​ដូច្នេះ​ព្រះអង្គ​យល់ថា​ការ​សាបព្រោះ​មេត្តាធម៌​ដល់​មនុស្ស​គឺជា​ករណី​ចាំបាច់​ដែល​ព្រះអង្គ​ក៏ដូចជា​ញាតិ​ញោម​ទូទៅ​ត្រូវធ្វើ​ដើម្បី​ជា​ប្រយោជន៍​ខ្លួន​និង​អ្នកដទៃ​ក៏ដូចជា​រួមចំណែក​ក្នុង​កិច្ចអភិវឌ្ឍន៍​សង្គម​បំណង​ឱ្យ​មនុស្ស​លើ​ភពផែនដី​មាន​ភាព​រីករាយ និង​ចម្រើន​ជឿនលឿន​៕S/​

#