​”​ការអនុវត្ត​ច្បាប់​ចំពោះ​ផែនការ​បំផ្លាញ​សន្តិភាព​គឺ​ដើម្បី​ការពារ​ពលរដ្ឋ​១៦​លាន​នាក់​”

180
ចែករម្លែក

ដោយ​:​មុនី​រ័ត្ន​/​ភ្នំពេញ​:​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​បាន​បញ្ជាក់ថា​”​ការអនុវត្ត​ច្បាប់​ដ៏​តឹង​រ៉ឺ​ង​ម៉ឺងម៉ាត់​កន្លងមក​ចំពោះ​ផែនការ​ឧបាយកល​បំផ្លាញ​សន្តិភាព​គឺ​ដើម្បី​ការពារ​ប្រជាពលរដ្ឋ​១៦​លាន​នាក់​ឱ្យ​រស់នៅក្នុង​សុខសន្តិភាព​។

សូម​លើកទឹកចិត្ត​និង​គាំទ្រ​ចំពោះ​ស្មារតី​ខិតខំ​ប្រឹងប្រែង​របស់​កម្លាំង​ប្រដាប់អាវុធ​ទាំងអស់​ក្នុងការ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ស្ថិរភាព​និង​សមិទ្ធផល​សង្គមជាតិ​សម្រាប់​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ ។​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​អបអរសាទរ​និង​កម្សាន្ត​សប្បាយ​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប​អកអំបុក​និង​សំពះ​ព្រះ​ខែ​ក្នុងពេល​ខាងមុខនេះ​កុំបី​ខាន​ជាមួយនឹង​ភាព​រីករាយ​ក្រោម​ម្លប់​នៃ​សុខសន្តិភាព ស្ថិរភាព និង​ភាពសុខសាន្ត​ជួបជុំ​ក្រុមគ្រួសារ​ញាតិមិត្ត​។​

​ការ​ថ្លែង​នេះ​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​លំ​ហាត់​បាញ់​គ្រាប់​ពិត​ថ្នាក់​វរ​សេនា​តូច​ថ្មើរជើង​សហការ​វាយលុក នៅ​ទីលាន​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត មរតក​តេ​ជោ​សែន ភ្នំ​វាល​ចាប យោធភូមិភាគ​ទី​៥ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​០៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​លោក​បន្តថា​សូម​បំបាត់​ឱ្យបាន​នូវ​វប្បធម៌​លាប​ព័ណ៌​ដោយ​ឈប់​លាប​ព័ណ៌​ប្រជាជន​លាប​ពណ៌​កងទ័ព​បង្កើតឱ្យមាន​គំនុំ​សង​សឹង​ធ្វើសង្គ្រាម​កាប់សម្លាប់​គ្នា​នាំឱ្យ​ប្រទេសជាតិ​ធ្លាក់ចូល​ទៅក្នុង​វិនាសកម្ម​។​

​ត្រូវមាន​មនសិការ​ភ្ញាក់រលឹក​គោរព​គោរព​រដ្ឋធម្មនុញ្ញ​ខ្មែរ​នឹង​បាន​សេចក្តីសុខសាន្ត​អាច​បន្ត​ការ​ភិ​វ​ឌ្ឍ​រីកចម្រើន​ទៅមុខទៀត​សម្រាប់​កូនចៅ​យើង​ជំនាន់​ក្រោយ​។​”​យើងទាំងអស់គ្នា​ត្រូវ​យល់​ឱ្យ​ច្បាស់​ពី​តម្លៃ​នៃ​សន្តិភាព​ពីព្រោះ​ប្រសិនបើ​ឧបាយ​ការណ៍​ញុះញង់​បំបែកបំបាក់​និង​លាប​ព័ណ៌​នេះ​បានសម្រេច​នោះ​ប្រទេស​យើង​នឹង​ធ្លាក់ចូល​ទៅក្នុង​ភ្នក់ភ្លើងសង្គ្រាម​បំផ្លិចបំផ្លាញ​ហិនហោច​វេទនា​ស្លាប់​ព្រាត់ប្រាស​ជាមិនខាន​” ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​បន្តទៀតថា​ការរៀបចំ​វគ្គ​ហ្វឹកហ្វឺន​នេះ​គឺជា​ការបន្ត​ចូលរួមចំណែក​ក្នុងការ​អនុវត្ត​ផែនការ​កែទម្រង់​កងយោធពល​ខេមរភូមិន្ទ​និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​លើ​វិស័យ​ការពារជាតិ​ឱ្យ​ទទួលបាន​ជោគជ័យ​។​

គោលដៅ​សំខាន់​ពីរ​នៃ​គោលនយោបាយ​ការពារជាតិ​របស់​រាជ​រដ្ឋាភិបាល​គឺ​ការធ្វើឱ្យមាន​សន្តិភាព​ស្ថិតស្ថេរ​យូរអង្វែង​និង​ការកសាង​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ជាតិ​។​ក្នុងនោះ​ការពង្រឹង​ខឿន​ការពារជាតិ​គឺជា​អាទិភាព​ចម្បង​ខ្ពស់បំផុត​ដែល​ត្រូវ​ធានា​ឱ្យបាន​ដាច់ខាត​នៅ​គ្រប់​កាលៈទេសៈ ៕S/​