​ ​ក្មេងស្រី​អាយុ​៧​ឆ្នាំ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​រំលោភ​រួច​សម្លាប់​បោះ​សព​ចោល​ក្នុង​ស្រះ​

4570
ចែករម្លែក

(​កណ្តាល​)៖​ក្មេងស្រី​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់មុខ​ចាប់រំលោភ​រួច​សម្លាប់​រួច​បោះ​សព​ចោល​ក្នុង​ស្រះ​ទឹក​មណ្ឌល​យោធិន​ពិការ​៣១៧ ក្នុងភូមិ​ស្លាប​តា​អោន ឃុំ​គគីរ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ សព​ក្មេងស្រី​រងគ្រោះ​ត្រូវបាន​គេ​ប្រទះឃើញ​កាលពី វេលា​ម៉ោង ជាង​៧​ព្រឹក ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៧ ។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ គង់ សំណាង ហៅ​ធីតា ភេទ​ស្រី​អាយុ​៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ដូង​ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​របួសស្នាម​ជាំ​(​ក​)​ផ្នែក​ខាងមុខ​និង​ប្រដាប់ភេទ​មាន ស្នាម​ដាច់​រលាត់​ចេញឈាម ។ ឪពុក​ឈ្មោះ ផុន សុភ​ក្ត្រា អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កសិករ​។ ចំណែក​ម្តាយ​ឈ្មោះ សី សឿន អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ទួល​ដូង​ឃុំ​គគីរ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​មន្ត្រីនគរបាល​បាន​បន្តថា​នៅវេលា​ម៉ោង​១៩.៣០​នាទី​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ​គីរ​បានទទួល​ពាក្យបណ្តឹង​ពី​ឪពុក​ជនរងគ្រោះ​ថា​បាន​បាត់​កូនស្រី បន្ទាប់មក​កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​ផ្នែក​ជំនាញ​បាន​ចុះជួយ​ស្រាវជ្រាវ​រកតែ​រក​មិនឃើញ ។ លុះដល់​ម៉ោង​០៧.៣០​នាទី​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៧ មាន​ប្រជាពលរដ្ឋ​បានឃើញ​ជនរងគ្រោះ​ស្លាប់​នៅ​ចំណុចកើតហេតុ​ខាងលើ រួច​ក៏​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​នគរ បាល​រដ្ឋបាល​គគីរ ។​

ក្រោយ​ទទួលបាន​ព័ត៌មាន​កម្លាំង​ផ្នែក​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ កម្លាំង​ការិយាល័យ បច្ចេកទេស​វិទ្យាសាស្ត្រ កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​នីតិ​នៃ​ស្នង ការដ្ឋាន​នគរបាល​ខេត្តកណ្តាល អង្គភាព​ការពារ​កុមារ​CPU អាជ្ញាធរ​មូលដ្ឋាន គ្រូពេទ្យ​ប្រចាំ​ឃុំ និង​ឪពុកម្តាយ​ជនរងគ្រោះ​បាន​ចុះ​ពិនិត្យ​សាកសព ។ តាម​កា​រស​ន្និ​ដ្ឋា ក្មេ​ហ​ស្រី​រងគ្រោះ គឺ​ត្រូវ​ជនសង្ស័យ​ចាប់រំលោភ រួច​សម្លាប់ចោល​តែម្តង ។ ក្រោយ​ពិនិត្យ​រួច ក៏​ប្រគល់​សាកសព​ឱ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/ ដោយ សុផាន់

​ក្មេងស្រី​អាយុ​៧​ឆ្នាំ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​រំលោភ​រួច​សម្លាប់​បោះ​សព​ចោល​ក្នុង​ស្រះ​

#