​​ក្រុមគ្រូពេទ្យ​វៀតណាម​ពិនិត្យ​ជំងឺ​ឥតគិតថ្លៃ​ជូន​ពលរដ្ឋ​ក្រុង​បាត់ដំបង​៥០០​នាក់​

626
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាល​ព្រឹក​ពីថ្ងៃ​ទី​២៤​ខែមេសា​ឆ្នាំ​២០១៩​នៅក្នុង​បរិវេណ​សាល​មហោស្រព​ស្ទឹង​សង្កែ​ក្រុមគ្រូពេទ្យ​នៃ​ប្រទេស​វៀតណាម​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត​ត្រាន់​ឌិ​ក​ធៀន​និង​សហការី​ជាច្រើន​នាក់​។​ពួកគាត់​បានមក​ពិនិត្យ​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង​ចំនួន​៥០០​នាក់​ដោយ​ឥតគិតថ្លៃ​។​

ក្នុងនោះ​ប្រជាពលរដ្ឋ​ខ្មែរ​២៥០​នាក់​និង​ប្រជាជន​វៀតណាម​២៥០​នាក់​ដោយមាន​ការចូល​រូ​ម​ពី​លោក​ផេង សិទ្ធី​អភិបាលក្រុង​បាត់ដំបង​។​លោក​អ៊ុក​គឹម​ចៅសង្កាត់​ស្វាយប៉ោ​តំណាង​មន្ទីរ​សុខាភិបាល​ខេត្ត​និង​តំណាង​កុងស៊ុល​វៀតណាម​ប្រចាំខេត្ត​បាត់ដំបង​ផងដែរ​។​

មន្ត្រី​កុងស៊ុល​វៀតណាម​ប្រចាំខេត្ត​បាត់ដំបង​បាន​ប្រាប់​រស្មី​កម្ពុជា​ថា​រយៈពេល​មួយថ្ងៃ​ពេញ​គឺ​ថ្ងៃទី​២៥​ខែមេសា​នេះ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​មន្ទី​ពេទ្យ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​ដឹកនាំ​ដោយ​លោក​វេជ្ជៈបណ្ឌិត​ត្រាន់ ឌិ​ក​ធៀន​ព្រមទាំង​ក្រុមគ្រូពេទ្យ​ជាច្រើន​នាក់​។

បានមក​ពិនិត្យ​ជំងឺ​ជូន​ពលរដ្ឋ​ខ្មែរ​២៥០​នាក់​និង​ប្រជាពលរដ្ឋ​វៀតណាម​ដែល​រស់នៅក្នុង​ខេត្តបាត់ដំបង​ចំនួន​២៥០​នាក់​សរុប​៥០០​នាក់​ដោយ​ឥត​គិត​ថ្ងៃ​ព្រមទាំង​មាន​ចែក​ថ្នាំ​យកទៅ​ពិសារ​នៅផ្ទះ​ទៀតផង​។​

​មន្ត្រី​ដដែល​បាន​បញ្ជាក់ថា​ប្រជាពលរដ្ឋ​ដែល​មក​ពិនិត្យ​ជំងឺ​ភាគច្រើន​ជា​ជំ​ងី​ទូទៅ​ជំងឺ​ផ្សេងៗ​ជាច្រើន​មុខ​។​ការព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ទាំង​៥០០​នាក់​នេះ​ហូត​ដល់​ម៉ោង​៦​ល្ងាច​ទើប​បញ្ចប់​ដោយមាន​ការយកចិត្តទុកដាក់​មើលថែទាំ​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​វៀតណាម​និង​មានការ​រៀបចំ​តាម​លំដាប់លំដោយ​និង​មាន​សណ្តាប់ធ្នាប់​រៀបរយ​ល្អប្រសើរ​៕S/

​រូប​ថ​តៈ​លោក​ផេង សិទ្ធី​អភិបាលក្រុង​បាត់ដំបង លោក​ចៅសង្កាត់​ស្វាយ​បិ​និង​កុងស៊ុល​វៀតណាម លោក​ត្រាន ឌិ​ក​ធៀន​និង​កុងស៊ុល​វៀតណាម ក្រុមគ្រូពេទ្យ​វៀតណាម​កំពុង​ពិនិត្យ​ជំងឺ​ជូន​អ្នកជំងឺ​និង​ចែក​ថ្នាំ​