​ ​ក្រុមចោរ​ថ្លើមធំ​ហ៊ាន​លួច​គាស់​ទូកុងតឺន័រ​យក​សំលៀកបំពាក់​នារី​ចំនួន​៧៩៨

1106
ចែករម្លែក
​ក្រុមចោរ​ថ្លើមធំ​ហ៊ាន​លួច​គាស់​ទូរកុងតឺន័រ​យក​សំលៀកបំពាក់​នារី​ចំនួន​៧៩៨។(រូប៖នគរបាល)

(​ព្រះសីហនុ​)៖​ក្រុមចោរ​ថ្លើមធំ​ហ៊ាន​លួច​គាស់​ទូរកុងតឺន័រ​មួយគ្រឿង​យក​សំលៀកបំពាក់​នារី​ចំនួន​៧៩៨​ត្រូវគេ​សង្ស័យ​លើ​អ្នកបើកបរ​ដែល​រត់គេច​ខ្លួន​បាត់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​នៅ​ចន្លោះ​គីឡូម៉ែត្រ​១៩៧​និង​១៩៨ ស្ថិតនៅ​ចំណុច​ភូមិ​អូរ​ឧ​កញ្ញា​ហេង ឃុំ​អូរ​ឧ​កញ្ញា​ហេង ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៧ ។​

​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​រថយន្ត​កុងតឺន័រ​នោះ​មាន​ម៉ាក Foso ពាក់​ស្លាក​លេខ ភ្នំពេញ 3A-2365 ពណ៌​ស​​របស់​ក្រុមហ៊ុន​ឈុន​ហុង​គ្រុប ( ដឹកជញ្ជូន ) និង​ក្រុមហ៊ុន ហៃ ម៉ៅ​ហួរ Co.LTD ( ទំនិញ ) ។​តាម​ពាក្យបណ្តឹង​របស់​ម្ចាស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា​អ្នកបើកបរ​ឈ្មោះ សុះ រដ្ឋា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​​ស្រុកកំណើត​ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ និង​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​សិរី​មានជោគ ឃុំ​កុមា​រាជា ស្រុ​កបា​ទី​​។​

ប្រភព​ដដែល​បាន​បន្តថា​ក្រោយពី​លួចរួច​ជន​នោះបាន​រត់គេចខ្លួន​បាត់​។សមត្ថកិច្ច​ជំនាញ​សន្ម​ត់​ថា​នេះជា​ករណី​លួច​វះ​ទូរ​កុងតឺន័រ​យក​សម្ភារៈ​ដោយ​យោងតាម​ការត្រួតពិនិត្យ​ឃើញថា​សម្ភារៈ​ត្រូវ​បាត់បង់​ទាំងអស់​រួមមាន​សំលៀកបំពាក់​នារី​ចំនួន​៧៩៨៕S/​ដោយ​៖​ហូ​សាន់​