​”​ក​យ​កា​”​បន្ត​គាំទ្រ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាសចរ​ស៊ីវិល​នៅ​កម្ពុជា​

186
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​វិស័យ​អាកាសចរ​ស៊ីវិល​របស់​កម្ពុជា​និង​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ជាពិសេស​ធនធានមនុស្ស​ក្នុងការ​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​នៅ​កម្ពុជា​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​។​(​ក​យ​កា​-KOICA)​បន្ត​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​តាមរយៈ​ការផ្តល់​ម៉ាស៊ីនភ្លើង​ថ្មី​ដែលមាន​សមត្ថភាព​ខ្ពស់​ដល់​ទៅ​៥១០KVA​និង​កែលម្អ​ប្រព័ន្ធ​ទឹក​សួនច្បារ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាសចរ​ស៊ីវិល កម្ពុជា (Cambodia-CATC) ។​

​គោលបំណង​នៃ​ការផ្តល់​ម៉ាស៊ីនភ្លើង​ដែលមាន​កម្លាំង​ខ្លាំង​នេះ​គឺ​ដើម្បី​ផ្គត់ផ្គង់​កំលាំង​អគ្គិសនី​ប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់​នៅក្នុង​អាគារ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាសចរ​ស៊ីវិល​ដែល​រួមមាន​សកម្មភាព​បង្រៀន​ជំនួយ​ក្នុង​សកម្មភាព​បង្រៀន​ឧបករណ៍​ជំនួយ​ចរាចរណ៍​(NAVAID)​។​បរិក្ខា​ឧបករណ៍​វាស់​ប្រេកង់​ខ្ពស់​(VOR)​ឧបករណ៍​វាស់​ចម្ងាយ​(DME)​ឧបករណ៍​ប្រព័ន្ធ​ចុះចត​(ILS)​ការត្រួតពិនិត្យ​ចរាចរណ៍​តាម​អាកាស​(ATC)​ឧបករណ៍​សុវត្ថិភាព​អាកាសចរ​(AVSEC)​ព្រមទាំង​សម្រាប់​ការរៀបចំ​កម្មវិធី​ផ្លូវការ​នានា ក្នុងករណី​ដាច់​ចរន្តអគ្គិសនី​របស់រ​ដ្ឋ​។​

​សកម្មភាព​ដើម្បី​កែលម្អ​ប្រព័ន្ធ​ទឹក​ក្នុង​សួនច្បារ​នៅក្នុង​អគារ​នេះ​រួមមាន​៖១,​ការតំឡើង​ឧបករណ៍​សប់​សម្ពាធ​ទឹក​ឱ្យ​ហូរ​ខ្លាំ​ដើម្បី​ផ្គត់ផ្គង់​ប្រព័ន្ធ​ទឹក​នៅក្នុង​សួនច្បារ​។​២,​ការតំឡើង​បំពង់​ទឹក​ថ្មី​ដើម្បី​ទ្រទ្រង់​ប្រព័ន្ធ​លំហូរ​ទឹក​នៅក្នុង​សួនច្បារ​។​គោលបំណង​នៃ​សកម្មភាព​ទាំងនេះ​គឺ​ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់​សិស្ស​និង​គ្រូ​ក្នុង​ការជួយ​ថែរក្សា​បរិស្ថាន​រៀន​ដែលមាន​ផាសុខភាព​តាមរយៈ​ពណ៌​ធម្មជាតិ​នៃ​ស្មៅ​ផ្កា​និង​ដើមឈើ​។​សួន​នេះ​ជួយ​បន្ធូរ​នូវ​ភាព​តានតឹង​ពី​ការបង្រៀន​និង​ការរៀនសូត្រ​។​លើសពីនេះទៅទៀត​វា​អាច​ក្លាយជា​ទីធ្លា​សម្រាប់​រៀន​ដែល​សិក្ខាកាម​ទាំងអស់​អាច​ចូលរួម​ក្នុងការ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​។​

​គួរ​រំលឹក​ផងដែរ​ថា​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាសចរ​ស៊ីវិល​នៅ​រាជធានី​ភ្នំពេញ​នេះ​គឺជា​កម្មវិធី​ផ្តល់ឱ្យ​កម្ពុជា​ក្រោម​គម្រោង​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ទីភ្នាក់ងារ​ក​យ​កា​ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ​១០,១​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​ដែល​រួមបញ្ចូល​ទាំង​ការសាងសង់​កន្លែង​បង្រៀន​និង​ការបណ្តុះបណ្តាល​និស្សិត​អាកាសចរ​ដោយ​គ្រូ​ជនជាតិ​កូរ៉េ​។​គម្រោង​នេះ​ត្រូវបាន​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៨​ហើយ​បច្ចុប្បន្ន​ក​យ​កា​កំពុង​អនុវត្ត​ការគាំទ្រ​បន្ថែមទៀត​ស្របតាម​សំណើ​បន្ថែម​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​រួមមាន​ការផ្តល់​ម៉ាស៊ីនភ្លើង​ថ្មី​និង​ការកែលម្អ​ប្រព័ន្ធ​ទឹក​សួនច្បារ​៕S/

​ចំណងជើង​រូបថត​៖ ក​យ​កា ផ្តល់​ម៉ាស៊ីនភ្លើង​ថ្មី​ដែលមាន​សមត្ថភាព​ខ្ពស់​ដល់​ទៅ ៥១០KVA និង​កែលម្អ​ប្រព័ន្ធ​ទឹក​សួនច្បារ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាសចរ​ស៊ីវិល កម្ពុជា (Cambodia-CATC)