​”​ក​យ​កា​”​ផ្តល់ជំនួយ​២៦​ម៉ឺន​ដុល្លារ​សម្រាប់​ពង្រឹង​សេវាកម្ម​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

277
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ទីភ្នាក់ងារ​សហ​ប្រតិ​ប​ត្ត​ការ​អន្តរជាតិ​កូរ៉េ​(​ក​យ​កា​-KOICA)​និង​មន្ទីរពេទ្យបង្អែក​សៀមរាប​បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​លើ​ជំនួយ​បន្ថែម​ចំពោះ​គម្រោង​ពង្រឹង​សេវាកម្ម​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​២៦​ម៉ឺន​ដុល្លារ​សម្រាប់​រយៈពេល​១​ឆ្នាំ​។​

​ពិធី​ចុះហត្ថលេខា​នេះ​បាន​ត្រូវធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​សុខា​ខេត្តសៀមរាប​។​អនុស្សារណៈ​យោគយល់​គ្នា​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក​RhoHyunJun​ប្រធាន​តំណាង​ទី​ភា្ន​ក់​ងារ​”​ក​យ​កា​”​ប្រចាំ​ប្រទេស​កម្ពុជា​ជាមួយនិង​លោក​ប៉ែន​ផល្គុន​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

​គម្រោង​នេះ​ត្រូវបាន​ផ្តល់ជំនួយ​ដោយ​សាធារណរដ្ឋ​កូរ៉េ​តាមរយៈ​ទីភ្នាក់ងារ​”​ក​យ​កា​”​ប្រចាំ​ប្រទេស​កម្ពុជា​ក្រោម​ជំនួយឥតសំណង​ប្រមាណ​ជា​២៦០.០០០​ដុល្លារ​ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២០​។​ជំនួយ​បន្ថែម​នេះ​មាន​គោលដៅ​ដើម្បី​បង្កើន​គុណភាព​និង​ការប្រើប្រាស់​សេវាកម្ម​និង​ដើម្បី​ពង្រឹង​មុខងារ​មន្ទីរពេទ្យ​ដើម្បីឱ្យ​ក្លាយជា​មន្ទីរពេទ្យ​កំរិត​៣​។

​គម្រោង​នេះដែរ​មាន​ផ្នែក​សំខាន់​ដូចជា​១,​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​គ្រឿង​បរិក្ខា​ពេទ្យ​តាមរយៈ​ការបង្កើន​សំភារៈ​និង​គ្រឿង​បរិក្ខា​ពេទ្យ​ដែល​ចាំបាច់​នានា​និង​ការជួសជុល​អគារ​ព្រមទាំង​បង្កើន​សម​ត្តិ​ភាព​បុគ្គលិក​និង​លើកកម្ពស់​កម្មវិធី​អប់រំ​ផ្នែក​សុខភាព​របស់​មន្ទី​ពេទ្យ​។​តាមរយៈ​ជំនួយ​បន្ថែម​នេះ​ទីភ្នាក់ងារ​”​ក​យ​កា​”​និង​មន្ទី​ពេទ្យ​បង្អែក​ខេត្តសៀមរាប​សង្ឃឹម​យ៉ាង​មុតមាំ​ថា​សេវាកម្ម​នៅក្នុង​មន្ទី​ពេទ្យ​នឹងត្រូវ​បានធ្វើឱ្យ​ប្រសើរឡើង​ហើយ​សមត្ថភាព​រប​ស់បុ​គ្គ​លិ​ក​និង​គ្រឿង​បរិក្ខារ​ពេទ្យ​នឹង​ត្រូវបាន​អភិវឌ្ឍ​។​

​គួរកត់សំគាល់​ផងដែរ​ថា​ទីភ្នាក់ងារ​”​ក​យ​ការ​”​បាន​សាងសង់​អគារ​សម្ភព​រោគ​ស្រី្ត​និង​កុមារ​នៅ​ឆ្នាំ​២០១០​នៅក្នុង​មន្ទី​ពេទ្យ​បង្អែក​ខេត្តសៀមរាប​តាមរយៈ​គម្រោង​ពង្រឹង​សេវាកម្ម​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​ដោយហេតុថា​តម្រូវការ​បាន​កំពុងតែ​កើន​ឡើងជា​លំដាប់​ទីភ្នាក់ងារ​ក​យ​កា​សម្រេចចិត្ត​ផ្ថ​ល់​ជំនួយ​បន្ថែម​នេះ​។

សុខាភិបាល​ជា​វិស័យ​មួយ​ដ៏​សំខាន់​ក្នុង​យុត្តិសាស្ត្រ​ភាពជា​ដៃគូរ​របស់​ទីភ្នាក់ងារ​ក​យ​កា​ប្រចាំ​ប្រទេស​កម្ពុជា​។​ទីភ្នាក់ងារ​ក​យ​កា​ប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុងការ​គាំទ្រ​វិស័យនេះ​។​បច្ចុប្បន្ននេះ​ក្រៅពី​គម្រោង​ជំនួយ​បន្ថែម​នេះ​ទីភ្នាក់ងារ​ក​យ​កា​កំពុងតែ​អនុវត្ត​គម្រោង​នានា​ផ្សេងទៀត​រួមមាន​១,​គម្រោង​លើកកម្ពស់​គុណភាព​និង​សមធម៌​សុខាភិបាល​។​

២,​គម្រោង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​ក្នុង​ការបង្ការ​ទប់ស្កាត់​និង​ឆ្លើយតប​ចំពោះ​ជំងឺឆ្លង​។​៣,​គម្រោង​របៀប​វិ​រះ​សន្តិសុខ​សុខាភិបាល​សកល​។​៤,​គម្រោង​ពង្រឹង​សុខភាព​មាតា​និង​ទារ​កនៅ​តំបន់​ភាគ​ឥសាន​ក្នុងប្រទេស​កម្ពុជា​និង​៥,​គម្រោង​បង្កើន​សមត្ថភាព​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​ត្រចៀក​ច្រមុះ​បំពង់ក ក្នុង មន្ទី​ពេទ្យ​ព្រះ​អង្គឌួង​៕S/


​ចំណងជើង​រូបថត​៖​ទីភ្នាក់ងារ​សហ​ប្រតិ​ប​ត្ត​ការ​អន្តរជាតិ​កូរ៉េ​និង​មន្ទីរពេទ្យបង្អែក​សៀមរាប​បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​លើ​ជំនួយ​បន្ថែម​ចំពោះ​គម្រោង​ពង្រឹង​សេវាកម្ម​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​២៦​ម៉ឺន​ដុល្លារ​