​”​ខ្ញុំ​ស្រឡាញ់​កម្ពុជា​”

530

​ដោយៈ​យោធិន​/​ភ្នំពេញៈ​”JaimeleCambodge”​មានន័យថាៈ​”​ខ្ញុំ​ស្រឡាញ់​កម្ពុជា​”​បាន​បន្លឺឡើង​ដោយ​កញ្ញា​សាស្ត្រាចារ្យ​បង្រៀន​ផ្នែក​ភាសា​បារាំង​ក្នុងឱកាស​ចូលជួប​សំដែង​ការគួរ​សមនិង​ជម្រាបលា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បន្ទាប់ពី​បេសកកម្ម​រយៈពេល​មួយឆ្នាំ​ក្នុង​ភារកិច្ច​ជួយ​បណ្តុះបណ្តាល​ផ្នែក​ភាសា​បារាំង​ជូន​ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា​ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​សាធារណរដ្ឋ​បារាំង​។​

​នាង​កញ្ញា​ខេ​លី​ប៉ា​ចា​កូ​ស្គី​(KellyPajakowski)​ដែលជា​សាស្ត្រាចារ្យ​ផ្នែក​ភាសា​បារាំង​មួយរូប​ក្នុងចំណោម​កញ្ញា​សាស្ត្រាចារ្យ​បារាំង​ចំនួន​ពីររូប ដែល​ត្រូវបាន​រដ្ឋាភិបាល​បារាំង​ចាត់តាំង​ឱ្យ​មកជួយ​បណ្តុះបណ្តាល​ផ្នែក​ភាសា​បារាំង​ដល់​ស្ថាប័ន​កង​យោធា​មួក​ខៀវ​កម្ពុជា​រយៈពេល​មួយឆ្នាំ​។ក្នុងជំនួប​សំដែង​ការគួរសម និង សំណេះសំណាល​ជាមួយ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព កាលពី​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០១៨​បានបង្ហាញ​ពី​ទឹកចិត្ត​ស្រឡាញ់​ស្មោះស្ម័គ្រ​ចំពោះ​ប្រទេស​កម្ពុជា​ជាមួយនឹង​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​នូវ​រាល់​ការជួយឧបត្ថម្ភ​និង​ផ្តល់​ភាពងាយស្រួល​ក្នុងអំឡុងពេល​ស្នាក់អាស្រ័យ​បំពេញការងារ​នៅក្នុង​ប្រទេស​កម្ពុជា ពី​សំណាក់​ថ្នាក់ដឹកនាំ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​។​

​កញ្ញា​ខេ​លី ប៉ា​ចា​កូ​ស្គី ដែលជា​កូនកាត់​ជនជាតិ​ប៉ូឡូញ មាន​សញ្ជាតិ​បារាំង បានបញ្ជាក់​ថាៈ​ដោយមាន​មនោសញ្ចេតនា និង​ស្រឡាញ់​ប្រទេស​កម្ពុជា ។​ហេតុនេះហើយ រូបនាង ក៏ដូចជា​មិត្ត​នាង​ម្នាក់ទៀត​ដែលមាន​អាជីព​ជា​សាស្ត្រាចារ្យ​ផ្នែក​ភាសា​បារាំង ក្រោយពេល​បញ្ចប់​កិច្ចសន្យា​ក្នុង​បេសកកម្ម​ជួយ​បណ្តុះបណ្តាល​ផ្នែក​ភាសា​បារាំង​ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា​នាពេលនេះ ក៏បាន​បន្ត​ចុះកិច្ចសន្យា​បន្តការងារ​បង្រៀន​ផ្នែក​ភាសា​បារាំង​ជាមួយ​សាលា​ដេ​កាត និង​សាលា​អា​លី​យ៉ង់​ហ្វ្រ​ង់​សែ​ស ក្នុង​ទីក្រុង​ភ្នំពេញ​ជា​បន្តទៀត​ផងដែរ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​សែម​សុវណ្ណនី​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​នាង​កញ្ញា​សាស្ត្រាចារ្យ​ផ្នែក​ភាសា​បារាំង​ទាំង​ពីររូប​និង​សំដែង​នូវ​ការដឹងគុណ​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​រដ្ឋាភិបាល​ក្រសួង​ការពារ​ប្រទេស​បារាំង​ដែល​បាន​ចាត់​បញ្ជូន​សាស្ត្រ​ចា​រ្យ​ផ្នែក​ភាសា​បារាំង​ជា​រៀងរាល់ឆ្នាំ​ក្នុង​ការជួយ​បណ្តុះបណ្តាល​ផ្នែក​ភាសា​បារាំង​ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា​។​ក្នុង​គោលបំណង​លើកកម្ពស់​សមត្ថភាព​ក្នុងការ​ប្រើប្រាស់​ភាសា​បារាំង​សម្រាប់​បេសកកម្ម​រក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ ៕S/

​ចំណងជើង​រូបៈ​នាយ​ឧ​ត្ត​ម​សេនីយ៍​សែម​សុវណ្ណនី​ទទួល​ជួប​សំណេះសំណាល​និង​ថតរូប​ទុកជា​អនុស្សាវរីយ៍​ជាមួយ​សាស្ត្រាចារ្យ​ផ្នែក​ភាសា​បារាំង​ដែល​ចប់​អណ​ត្តិ​ការងារ​ជាមួយ​កង​យោធា​មួក​ខៀវ​កម្ពុជា​។​ ​