​ ​គយ​ចល័តរ​ចាប់បាន​រថយន្ត​ទំនើបៗ​អត់​ពន្ធ​៦​គ្រឿង​ទៀតហើយ​

1050
ចែករម្លែក

(​ភ្នំពេញ​)៖ កម្លាំង​គយ​ចល័ត​បាន​ចាប់បាន​ឡាន​សេរី​ទំនើបៗ​ចំនួន​០៦​គ្រឿង អត់​ពន្ធ​ទៀតហើយ នៅតាម​គោលដៅ និង​ទីតាំង​ខុសៗ​គ្នា ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៧ ខែសីហា​ឆ្នាំ​២០១៧​។ ការចុះ​ចាប់​នេះ ដឹកនាំ​ដោយ​លោក ព្រាប កា​រ៉ាត់ មន្ត្រី​គយ​ចល័ត​ក្រោម​ការចង្អុលបង្ហាញ ពី​ប្រធាន​នាយកដ្ឋាន សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​មន្ត្រី​គយ​ចល័ត​បាន​ឲ្យ​ដឹងថា​ការ​ចាប់បាន​រថយន្ត​គេចពន្ធ​ស៊េរី​ទំនើប នៅថ្ងៃនេះ​នៅតែមាន​ចំនួន​ច្រើន​ដដែល​។​ក្នុងនោះ ចំណូល​នៃ​ការបង់ពន្ធ​ចូល​រដ្ឋ​មានការ​កើនឡើង​ជាពិសេស​នឹងធ្វើ​ឲ្យ ឈ្នួ​ញ​ទាំងឡាយ​មាន​ភាព​រអារ និង​ខ្លាច​ឈប់​នាំចូល​រថយន្ត​គេចពន្ធ បន្តទៀត​។ ជាងនេះទៅទៀត ការបង្ក្រាប​រថយន្ត​អត់​ពន្ធ ពី​កម្លាំង គយ​ចល័ត នឹងត្រូវ​ធ្វើឡើង​ជាប់​ជានិច្ច​។​៕S/​ដោយ​៖​ហូ​សាន់​

កម្លាំង​គយ​ចល័ត​បាន​ចាប់បាន​ឡាន​សេរី​ទំនើបៗ​ចំនួន​០៦​គ្រឿង អត់​ពន្ធ​(រូប៖វ៉េបសាយ)