​ ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៩​មេសា​នេះ​កើតឡើង​ចំនួន​១០​លើក​ស្លាប់​៨​នាក់​របួស​១២​នាក់​

744
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​យ៉ាងហោចណាស់​មាន​មនុស្ស​៨​នាក់​ស្លាប់​របួសធ្ងន់​៩​នាក់​និង​របួសស្រាល​៣​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរ​ទូទាំងប្រទេស​ដែល​កើតឡើង​១០​លើក ដោយ​គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​៨​ដល់​ម៉ោង​២​ថ្ងៃទី​៩​មេសា​ឆ្នាំ​២០១៨​។ នេះ​បើតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​ដដែល​បានឱ្យដឹង​ទៀតថា​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១២​គ្រឿង រថយន្ត​តូច ៥​គ្រឿង រថយន្ត​ធំ គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់ ៩​នាក់​(​យប់​៦​នាក់​) ។​
​របាយការណ៍​ខាងលើ​បានឱ្យដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៣​លើក​ស្លាប់​៥​នាក់​មិន​គោរព​សិទ្ធិ ៣​លើកស្លា​ប់ម្នាក់​។​ប្រជែង ១​លើក បត់​គ្រោះថ្នាក់ ២​លើក​ស្លាប់​១​នាក់​ស្រវឹង ១​លើកស្លា​ប់ម្នាក់​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​៩​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៨២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៤៥​នាក់ របួស​សរុប ១០១​នាក់ របួសធ្ងន់ ៦៧​នាក់ របួសស្រាល ៣៤​នាក់ ៕S/

​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៩​មេសា​នេះ​កើតឡើង​ចំនួន​១០​លើក​ស្លាប់​៨​នាក់​របួស​១២​នាក់​