​ ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​៣​ខែសីហា​ស្លាប់​៣​នាក់​របួស​៧​នាក់​

648

(​ភ្នំពេញ​)៖​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានបញ្ជាក់​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​៤​លើក ។​ក្នុងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ របួសស្រាល​ម្នាក់ និង​របួសធ្ងន់​៦​នាក់​។​

​របាយ​ណ៍ដ​ដែល​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៤​លើក​នេះ​បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​៤​គ្រឿង រថយន្ត​តូច​៣​គ្រឿង​និងរ​យន្ដ​ធុន​ធំ​មួយគ្រឿង​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ល្មើស​ល្បឿន​-​មិន​ប្រកាន់​ស្ដាំ​-​បត់​គ្រោះថ្នាក់​។​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​រយៈពេល​៣​ថ្ងៃ ខែសីហា ឆ្នាំ​២០១៧​មាន​ចំនួន​២៤​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់ របួសធ្ងន់​ចំនួន ២១​នាក់ និង​របួសស្រាល​ចំនួន​១៣​នាក់​៕S/​ដោយ​៖​ហូ​សាន់​