​ ​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ម៉ូតូ​២​គ្រឿង​និង​ថ្នាំញៀន​មួយចំនួន​

290

(​ភ្នំពេញ​)៖​ជនសង្ស័យ​៥​នាក់​ដែល​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ត្រូវបាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​កាលពី​យប់​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៧ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ភូមិ​ព្រែកលៀប​សង្កាត់​ព្រែកលៀប​ខណ្ឌ​ជ្រោយចង្វារ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​៥​នាក់​នោះ​១/​ឈ្មោះ​ជីលា​ង​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​២/​ឈ្មោះ ម៉ៅ​សុខ​ម៉េ​ត​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ៣/​ឈ្មោះ​ធី​តៃ​ភេទ​ប្រុស អាយុ​២១​ឆ្នាំ​៤/​ឈ្មោះ​យ៉ុ​ន​សុខ​ហួយ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​និង​៥/​ឈោះ្ម ហេង​សុខ​អន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​។
​ប្រភព​ដដែល​បាន​បន្តថា​នៅក្នុង​ប្រតិបត្តិការ​នេះ​គឺ​កម្លាំង​សមត្ថកិច្ច​ជំនាញ​គ្រឿងញៀន​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែកលៀប ឈានដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​៥​នាក់ ព្រមទាំង​ដកហូត​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៤​កញ្ចប់ និង​ម៉ូតូ​២​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​រួម​នឹង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​ឃុំ​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫ​ជ្រោយចង្វារ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​៕S/​ដោយ​ម៉េង​សែ​