​ ​ចិញ្ចើមផ្លូវ​ជាប់​របង​ពេទ្យ​ក្លាយទៅជា​ទីផ្សារ​អនាធិបតេយ្យ​របស់​ក្រុម​ជាង​ធ្វើ​សោរ​

1405
ចែករម្លែក
  • 24
    Shares

(​សៀមរាប​)៖​ចិញ្ចើមផ្លូវ​ជាប់​របង​មន្ទីរពេទ្យបង្អែក​ខេត្ត​ផ្នែក​ខាងលិច ដែល​កន្លងទៅ​អាជ្ញាធរ​ក្រុង​និង​ខេត្ត​ធ្លាប់​បានរៀបចំ លម្អរ​ដើម្បី​លើក​សោ​ភ័​ណ្ឌ​ភាព​ក្រុង ដោយ​យក​កន្លែង​នោះ​ធ្វើជា​ចំណត​ឡាន​ធុន​តូច​។​ពេលនេះ​បាន​កំពុង​ក្លាយជា​ផ្សារ​អនាធិបតេយ្យ របស់​ក្រុម​ជាង​ធ្វើ​ស​សោរ​ទៅវិញ​។​ការដែល​ពួកគេ​ដណ្តើម​គ្នា​យក​ចំណត​ឡាន ធ្វើជា​អាជីវកម្ម​ដាក់លក់​គ្រឿង​ចម្អិន​តាមរ​ទះ និង​បើក​ជា​កន្លែង​ជាង​ធ្វើ​សោរ​គ្រប់​ប្រភេទ​នេះ វា​បានក្លាយ​ទៅជា​ទីលាន​ជម្លោះ​រវាង​ម្ចាស់​ឡាន​និង​ក្រុម​ជាង​ធ្វើ​សោរ​។

ករណីនេះ​ធ្វើ​ឲ្យ​ក្រុង​ទេសចរ​ណ៏​សៀមរាប​អង្គរ បាត់បង់​សោ​ភ័​ណ្ឌ​ភាព ក៏ដូចជា​កំពុង​បង្ខំ​ឲ្យ​ប្រែក្លាយ​តំបន់​នេះ​ទៅជា​តំបន់​អនាធិបតេយ្យ ក៏​អាចនិយាយបាន​។​
​ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​ជាមួយនិង​ទឹកមុខ​មុតមាំ កាលពី​ព្រលឹម​ថ្ងៃទី​១០​ខែសីហា​បាន​បរិយាយ​ថា រូបគាត់​ត្រឹមតែ​ស្រែក​សុំ​ឲ្យ​ជួយ​យក​សម្ភារៈ​ដែល​រាយប៉ាយ​ចេញពី​ទីនោះ ដើម្បី​ចត​រថយន្ត ក៏ត្រូវ​ទទួលរង​ការ​មាក់ងាយ ពី​ជាង​ធ្វើ​សោរ​យ៉ាង​ចាស់ដៃ​ទៅវិញ​។

គាត់​(​ស្ត្រី​)​និយាយថា ត្រឹមតែ​ពាក្យសុំ ជាង​សោរ​បែ​ជា​តប​វិញ​ថា ម្តេច​មិន​រក​កន្លែង​ផ្សេង​ចត​ទៅ រូបគេ​(​ជាង​សោរ​)​បានទទួល​សិទ្ធិ​លក់ដូរ​ទីនេះ​ពី​សមត្ថកិច្ច​រួចហើយ គឺ​បាន​បង់ប្រាក់​ប្រចាំខែ​គឺ​សុំ​រក​កន្លែង​ផ្សេង​ចុះ មិន​ចឹ​ង​ទេ​ប្រយ័ត្ន​បែក​កញ្ចក់​ឡាន​។ ឃើញ​ស្ថាន​ការ​ជន​នោះ​និយាយ​ហាក់​គ្មាន​សុជីវធម៌​រូបគាត់​បង្ខំ​បើកឡាន​ចេញ​។​តែ​មុន​ចាកចេញ​គាត់​ឲ្យ​ជន​នោះ​បញ្ជាក់​អំពី​សមត្ថកិច្ច​រូប​ណា​ដែល​អនុញាតិ ។

ព្រោះថា​ចិញ្ចើមផ្លូវ​ជាប់​របង​ពេទ្យ​ពុំមែន​ទីផ្សារ​លក់ដូរ​ឬ ជា​កន្លែង​សម្រាប់​ជាង​សោ​នោះឡើយ គឺ​សម្រាប់តែ​ចត​ឡាន​ប៉ុណ្ណោះ​។​ស្ត្រី​ដែល​សុំ​មិន​បង្ហាញ​ឈ្មោះ បាន​សុំ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ មេត្តា​អនុវត្ត​គោល​ការ​តាមរបៀប​ដែល​អះអាងថា រៀបចំ​សោ​ភ​ណ្ឌ័​ភាព​ក្រុង ឲ្យ​ក្លាយជា​ក្រុង​ស្អាត ក្រុង​គំរូ ដែល​មិនមែនជា​កន្លែង​ទីផ្សារ​អនាធិបតេយ្យ​។ ព្រោះ​សកម្មភាព​ក្រុម​ជាង​ធ្វើ​សោរ អាច​មិនមែន​បញ្ចេញ​ដាក់​ត្រឹមតែ​រូបគាត់​ម្នាក់​នោះឡើយ​។​

​ជុំវិញ​ករណី​ខាងលើនេះ អភិបាលក្រុង​សៀមរាប​លោក​សូរ ប្លា​តុង បាន​មាន​ប្រសា​ស​ន៏​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី​១០​ខែសីហា​ថា ជាការ​ពិតណាស់ ចិញ្ចើមផ្លូវ​ជាប់​របង​ពេទ្យ រហូតដល់​តំបន់​ផាប់​ស្ទ្រិ​ត គឺជា​ចំណតរថយន្ត​ធុន​តូច​។ កាលពី​លោកស្នងការ​នគរបាល​ខេត្ត​ចាស់​នៅ គឺ​បានចេញ​សារាចរ​មួយ​អនុវត្ត​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យ​ខាងតែបាន​។

ដោយ​រថយន្ត​ខ្នាត​ធំ​ឲ្យ​យកទៅ​ចត​ឯ​មាត់​ស្ទឹង​ផ្លូវ​ទៅ​ភ្នំ​ក្រោម ម៉ូ​តូច​តមាត់​ស្ទឹង ឯ​ម៉ូតូ​រ៉ឺម៉ក​ឲ្យ​តាម​ចិញ្ចើមផ្លូវ តែមាន​ថ្ងៃ​គូ​និង​ថ្ងៃ​សេស ដើម្បី​បញ្ជៀ​ស​ការកកស្ទះ ដោយឡែក​ជាង​សោរ និង​អ្នក​អាហារ​ចម្អិន ត្រូវ​រក​កន្លែង​ផ្សេង មិន​ឲ្យ​មាននៅ​ទីនោះ​ទៀតឡើយ​។ ចឹ​ង​ទេ​ករណីនេះ​យើង​នឹង​អនុវត្ត​ជា​បន្តទៀត ហើយ​ក្នុងពេល​ឆាប់​ខាងមុខនេះ​។ លោក​បន្តថា កន្លងមក​ធ្លាប់បាន​ហៅ​ពួកគាត់​ខ្លះៗ​មក​ធ្វើ​កិច្ចសន្យា​ហើយ ចំពោះ​អ្នក​មិនទាន់​ធ្វើ នឹង​ហៅ​មកទៀត​ដូចគ្នា​។​

​លោក​អភិបាល​បញ្ជាក់ថា ចំពោះ​ព័​ត៏​មាន​ថា មានការ​បង់ប្រាក់​ប្រចាំខែ​ដល់​សមត្ថកិច្ច​ដើម្បី​បាន​លក់ដូរ​ឬ​បាន​កន្លែង​ធ្វើ​សោរ​អី​នោះ លោក​មិន​បានដឹង​ទេ​។ រិ​ទ្ធ​តែ​មិនបាន​ដឹងថា ជា​សមត្ថកិច្ច​រូប​ណា​ម្នាក់​ទៀតផង​។ តែ​ថ្នាក់លើ​តាម​បណ្តា​អង្គភាព បានប្រកាស​រួចហើយ បុគ្គល​ណា​ប្រព្រឹត្តិ ទទួល​សំណូក​ជា​លុយ​កាត់ នឹងត្រូវ​ទទួលទោស ប្រសិនបើ​អង្គភាព​រកឃើញ​ការពិត​។​
​ជាមួយ​ការបញ្ជាក់​យ៉ាង​ច្បា​បស់​នេះ គេ​រំពឹងថា អាជ្ញាធរ​នឹងមិន​អនុញាតិ​ឲ្យ​មានការ​លក់ដូរ ឬ​យក​ទីតាំង​ទាំងនោះ ធ្វើជា​កន្លែង​ជាង​សោរ​បែប​អនាធិបតេយ្យ​ទៀតឡើយ​៕S/​ដោយៈ​អង្គរតូច​

​រូបភាពៈ​ចំណត​ឡាន​ដែល​កំពុង​ក្លាយជា​ទីផ្សារ​ធ្វើ​សោរ​បែប​អនាធិបតេយ្យ​។

​ ​