​ ​ចុះ​ចែក​លិខិត​ជូនដំណឹង​ស្តីពី​ការរៀបចំ​ស​ណ្នា​ប់​ធ្នាប់​តាមផ្លូវ​សំខាន់ៗ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​

975
ចែករម្លែក

(​ភ្នំពេញ​)៖​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ​បាន​ដើរ​ចែក​សេចក្តីជូនដំណឹង​ដល់​បងប្អូន​ដែល​លក់ដូរ​និង​តាំង​របស់របរ​គ្មាន​សណ្តាប់ធ្នាប់​តាមផ្លូវ​សំខាន់ៗ​ក្នុង​មូលដ្ឋាន ។​ការចុះ​ដើរ​ចែក​សេចក្តីជូនដំណឹង​នេះ គឺ​យោងតាម​ស្មារតី​អង្គប្រជុំ​កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ របស់ ​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វា​រហើយ​នៅក្នុង​សេចក្តីជូនដំណឹង​ក៏​ធ្វើការ​ព្រមាន​ផងដែរ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​យក​ផ្លូវ​សារ​ធាណៈ​ដាក់តាំង​លក់​របស់របរ​ផ្សេងៗ ដែល​ធ្វើអោយប៉ះពាល់​ដល់​សុ​ភណ្ឌ​ភាព និង​ស​ណ្នា​ប់​ធ្នាប់​សាធារណៈ​។​

​ការចុះ​ចែក​លិខិត​ជូនដំណឹង​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៧​នៅតាម​បណ្តោយ​ផ្លូវ​សំខាន់ៗ​ក្នុងភូមិ​ស្ត្រា​ស​ខណ្ឌ​ជ្រោយចង្វារ ជាពិសេស​ផ្លូវជាតិ​លេខ​៦​។​នៅក្នុង​សេចក្តីជូនដំណឹង អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ បាន​សង្កត់ធ្ងន់ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រក​បរប​អាជីវកម្ម​លក់ដូរ​គ្រប់​ប្រភេទ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ផ្លូវ​កែវ​ចិន្តា ផ្លូវ​ទន្លេ​មេ​ង្គ។
បងប្អូន​ប្រកប​រប​រថយន្តឈ្នួល​ទាំងអស់​អោយបាន​ជ្រាបថា ចាប់ពី​ពេល​ជូនដំណឹង​នេះ​តទៅ រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ មិន​អនុញ្ញាតអោយ​បងប្អូន​ប្រជាពលរដ្ឋ​ដាក់តាំង​លក់​សំភារៈ​ផ្សេង​ដែល​ធ្វើអោយប៉ះពាល់​ដល់​សោ​ភ័​ណ្ឌ​ភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ឬ​យក​ចិញ្ចើមផ្លូវ​ធ្វើជា​ចំណត​ចក​តទៅទៀត ហើយ​ជាពិសេស​បណ្តោយ​ផ្លូវ​សំខាន់ៗ​ខាងលើ ក្នុង​គោលបំណង ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​អោយបាន​ល្អ លើកកម្ពស់​សោ​ភណ្ឌ​ភាព​ក្នុង​មូលដ្ឋាន និង​រាជធានី​ភ្នំពេញ ពិសេស​ទុកអោយ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដោយ​ថ្មើ​ជើង​។​

​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ​សង្ឃឹម​និង​ជឿជាក់ថា​បងប្អូន​ប្រជាពលរដ្ឋ​និង​ចូលរួម​អនុវត្តតាម​ស្មារតី​សេចក្តីជូនដំណឹង​នេះ​ជាក់​ជាមិនខាន​។​​ជាមួយគ្នា​នោះ​នៅពេលដែល​អាជ្ញាធរ​ចុះ​ចែក​សេចក្តីជូនដំណឹង ក៏បាន​ធ្វើការ​ណែនាំ និង​ព្រមាន​ផងដែរ តាម​មេក្រូ ចំពោះ​បងប្អូន​ណា​ដែល​មិន​អនុវត្ត​នេះ​ថា នឹង​ចាប់យក​របស់របរ ឬ​ឥ​វ៉ា​យកទៅ​សាលាខណ្ឌ​ជាការ​ព្រមាន​៕S/​ដោយ​ម៉េង​សែ​

​ចុះ​ចែក​លិខិត​ជូនដំណឹង​ស្តីពី​ការរៀបចំ​ស​ណ្នា​ប់​ធ្នាប់​តាមផ្លូវ​សំខាន់ៗ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​