​​ឈ្លោះ​ជាមួយ​ប្រពន្ធ​បន្តិចបន្តួច​គិត​ខ្លី​ចងក​សម្លាប់ខ្លួន​

574

(​បាត់ដំបង​)៖​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១១​ខែតុលា​ឆ្នាំ​២០១៧​ដោយមាន​គេ​ប្រទះឃើញ​បុរស​ម្នាក់ ចងក​សម្លាប់ខ្លួន​នៅ​ចំណុច​ផ្ទះ​លេខ​១១៧​ក្រុមទី​០៨​ភូមិ​តា​ព្រួច​សង្កាត់​ក្តុល​ដូនទាវ​ក្រុង​បាត់ដំបង​ហើយ​សមត្ថ​​កិច្ច​សន្និដ្ឋានថា​ដោយសារ​មាន​ជម្លោះ​ក្នុង​គ្រួសារ​បន្តិចបន្តួច​។​

លោក​ដាំ​មករា​អធិការរង​នគរបាល​ក្រុង​បាន​ឳ្យ​ដឹងថា​អត្តឃាត​ជន​មានឈ្មោះ​វ៉ាន​គុជ​សម្បត្តិ​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​រស់នៅ​ចំណុច​ភូមិ​សង្កាត់​ខាងលើ​។​លោក​អធិការរង​ក្រុង​បាន​បញ្ជាក់ថា​យោងតាម​សំដី​របស់​ប្រពន្ធ​អត្តឃាត​ជន​បាន​ប្រាប់​សមត្ថកិច្ច​ថា​នៅ​យប់​ថ្ងៃទី​១០​ខែតុលា​រូបគាត់​និង​ប្តី​បាន​ឈ្លោះទាស់ទែង​គ្នា​បន្តិចបន្តួច​ពី​រឿង​ប្តី​ផឹកស៊ី​មិន​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​។​បច្ចុប្បន្ន​សាកសព​ខាងលើ​ត្រូវបាន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/​ដោយៈ​គ្រញូង​

​ ​ ​ ​

​រូប​ថ​តៈ​អត្តឃាត​ជន​ចងក​សម្លាប់ខ្លួន​