​”​ដឹ​ភី​ហ្សា​ខម​ផេ​នី​”​ប្រកួតប្រជែង​រក​បុគ្គលិក​ឆ្នើម​ប្រចាំឆ្នាំ​២០១៨

921
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ដឹ​ភី​ហ្សា​ខម​ផេ​នី (The Pizza Company) បាន​ប្រារព្ធ​កម្មវិធី The Pizza Company Excellence Award ដើម្បី​ប្រកួតប្រជែង​រក​ក្រុម​បុគ្គលិក​ឆ្នើម​ប្រចាំឆ្នាំ​២០១៨​។​នេះ​ជា​ឆ្នាំ​ទី ៨ ហើយ​ដែល​ភី​ហ្សា​ខម​ផេ​នី​បានរៀបចំ​កម្មវិធី​នេះ​ក្នុង​គោលបំណង​លើកទឹកចិត្ត​និង​ពង្រឹងសមត្ថភាព​ដល់​បុគ្គលិក​។​

ការប្រកួតប្រជែង​រក​ក្រុម​បុគ្គលិក​ឆ្នើម​ប្រចាំ​ឆ្នាំនេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ០៦​ខែធ្នូ ឆ្នាំ​២០១៨ នៅ​សាខា ដឹ ភី​ហ្សា ខម​ផេ​នី សាខា​ព្រែក​លាភ ក្នុងនោះ​មានការ​ចូលរួម​ពី​ក្រុម​បុគ្គលិក​ទាំង ២៩​សាខា របស់ ដឹ ភី​ហ្សា ខម​ផេ​នី មកពី​ទីក្រុង​ភ្នំពេញ ក្រុង​សៀមរាប ក្រុងព្រះសីហនុ ក្រុង​បាត់ដំបង ក្រុង​ប៉ោយប៉ែត និង​ក្រុង​កំពង់ចាម​។​

​ក្រុម​ដែល​ទទួលបាន​ជ័យលាភី​Excellence Award 2018 គឺ​បាន​ទៅលើ​ដឹ​ភី​ហ្សា​ខម​ផេ​នី សាខា ទួលគោក ហើយ​ក្រុម​ដែល​ទទួលបាន​ជ័យលាភី បានទទួល​ពានរង្វាន់​ជា​ទឹកប្រាក់​ចំនួន ១.៦០០.០០០ រៀល​។ ក្រៅពីនេះ ក៏មាន​ម្ចាស់​ពានរង្វាន់​ចំនួន ៤​ផ្សេង​ទៀង ដូចជា​៖ ក្រុម​ដឹ ភី​ហ្សា​ខម​ផេ​នី ស្ទឹងមានជ័យ ទទួលបាន​ជ័យលាភី​លើ​ផ្នែក​ធ្វើ​ម្សៅ (Best Dough Maker Award 2018) ។​

​ក្រុម ដឹ ភី​ហ្សា ខម​ផេ​នី សាខា​ច្បារអំពៅ ទទួលបាន​ជ័យលាភី​លើ​ផ្នែក ផ្ដល់​សេវាកម្ម​ល្អ​បំផុត (Best ServiceMakerAward2018)​។​ក្រុម​ដឹ​ភី​ហ្សា​ខម​ផេ​នីសា​ខា​អ៊េ​ត​វ៉ូត​ទទួលបាន​ជ័យលាភី​លើ​ផ្នែក​ធ្វើ​ភី​ហ្សា​ល្អ​បំផុត​(BestPizzaMakingAward2018)​និង​ក្រុម​ដឹ​ភី​ហ្សា​ខម​ផេ​នី​សាខា​ព្រែកលាប​ទទួលបាន​ជ័យលាភី​លើ​ផ្នែក​សាវា​ដឹកជញ្ជូន​ល្អ​បំផុត (Best Delivery Award 2018)​។​

​លោក​អ៊ូ​គីម​ហូ​វ​នាយ​ប្រតិបត្តិ​ដឹ​ភី​ហ្សា​ខម​ផេ​នី​បាន​មាន​ប្រសា​ស​ន៏​ថាៈ​កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ៣​សំខាន់ គឺ​ដើម្បី​ពង្រឹង​លើ​ផ្នែក​ស្ដង់ដា​ប្រតិបត្តិ​ខាង​ផលិតផល បូក​រួមទាំង​ការធ្វើ​ម្ស៉ៅ​ដូ​ហ្វ ការធ្វើ​ភី​ហ្សា​។​ការ​ចំអិន​ផាស​តា​អនាម័យ​ការចាត់ចែង​ក្នុង​ហាង​និង​ការបម្រើ​សេវាកម្ម​លំដាប់ថ្នាក់​ពិភពលោក​ហើយ​យើង​ចង់​ប្រែក្លាយ​កម្មវិធី​នេះ​ឲ្យ​បុគ្គលិក​អភិវឌ្ឍ​ន៏​ពង្រឹងសមត្ថភាព​ខ្លួន​និង​ដើម្បី​ធានា​គុណភាព​គ្រប់គ្រង​កិច្ចការ​ប្រកបដោយ​ការទទួលខុសត្រូវ​ជា​ក្រុម​។

​លោក ង​ន សាំង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បានឱ្យដឹងថា ជា​លើក​ទី​៨​ហើយ ដែល​បុគ្គលិក​របស់ ដឹ ភី​ហ្សា ខម​ផេ​នី មកជួប​ជុំគ្នា ដើម្បី​ស្វែងរក​ម្ចាស់​ពានរង្វាន់​ល្អប្រសើរ​ប្រចាំ​ដឹ ភី​ហ្សា​ខម​ផេ​នី​។​លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា​ដឺ​ភី​ហ្សា​ខម​ផេ​នី​តែងតែ​ផ្ដល់នូវ​វគ្គ​ហឹ្វ​ក​ហាត់​ដល់​បុគ្គលិក​របស់​ខ្លូន​ជាប្រចាំ​ទៅលើ​ការធ្វើ​នំ​ភី​ហ្សា និង​បម្រើ​សេវាកម្ម​ទៅតាម​ស្ដង់ដា​ដែល​បានកំណត់​ជាដើម ។​កម្មវិធី​នេះ ក៏​ជា​ផ្នែក​មួយ នៃ​វគ្គ​បណ្ដុះបណ្ដាល​ផ្សេងៗ​ទៀតផង​ដែរ ដើម្បី​ឲ្យ​បុគ្គលិក រំលឹក​នូវ​ជំនាញ និង​សមត្ថភាព​របស់​ខ្លូន​ក្នុងពេល​ជាមួយគ្នា​។​

​ក្រៅពីនេះ​បុគ្គលិក​ទាំងអស់​ក៏បាន​ទទួល​វគ្គ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ផ្សេងៗ​ទៀត​ដូចជា​ជំនាញ​ភាពជា​អ្នកដឹកនាំ​ជាដើម​។ លោក បាន​បន្ថែមថា មកដល់​សព្វថ្ងៃនេះ ហាង ដឹ​ភី​ហ្សា​ខម​ផេ​នី​មាន​សាខា​រហូតដល់ ២៩ ទូទាំងប្រទេស ហើយ​គ្រោង​នឹង​បើកហាង​ចំនួន​២​បន្ថែមទៀត​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​។

ហាង​ដឹ​ភី​ហ្សា​ខម​ផេ​នី​(THEPIZZACOMPANY)​ជា​ស្លាក​សញ្ញា​ដែល​ទទួលបាន​ការទិញ​សិទ្ធិផ្ដាច់មុខ​ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA CAMBODIA)​ហើយ​មកដល់​សព្វថ្ងៃនេះ​ក្រុមហ៊ុន​អ៊ី​អេ​ហ្វ​ជី​មាន​ហាង​ច្រើនជាង​៥០​ហាង​និង​មាន​បុគ្គលិក​ជិត​២០០០​នាក់​បាន​បម្រើការ​ក្នុង​ហាង​របស់ខ្លួន​។​

​ក្រៅពី​ដឺ​ភី​ហ្សា​ខម​ផេ​នី​ក្រុមហ៊ុន​អ៊ី​អេ​ហ្វ​ជី​ក៏បាន​នាំចូល​និង​ចែកចាយ​ផ្ដាច់មុខ​នូវ​ផលិតផល​ម្ហូបអាហារ​ល្បីៗ​លើ​ពិភពលោក​ជាច្រើន​ទៀត ដូចជា​កាហ្វេ​ខូ​ស្តារ (COSTA COFFEE) ការ៉េម ស្វិ​ន​សិន (SWENSEN’S) ការ៉េម​នំ​ដេ​រី​ឃ្វី​ន​(DAIRY QUEEN) នំ​ដូ​ហ្វ​ណាត់ គ្រី​ស្ពី​គ្រី​ម (KRISPY KREME DOUGHNUT) និង​ហាង បា​ប៊ី ឃ្យូ​ផ្លា​ហ្សា (BAR B Q PLAZA)៕S/

ចំណងជើង​រូ​បថ​តៈ​ដឹ ភី​ហ្សា​ខម​ផេ​នី (THE PIZZA COMPANY) បាន​ប្រារព្ធ​កម្មវិធី THE PIZZA COMPANY EXCELLENCE AWARD ដើម្បី​ប្រកួតប្រជែង​រក​ក្រុម​បុគ្គលិក​ឆ្នើម​ប្រចាំឆ្នាំ​២០១៨(​រូបៈ​សុផល​)