​​តាក់ស៊ី​ជាង​២០​គ្រឿង​ចត​មុខ​សង្កាត់រដ្ឋបាល​មេព្រៃ​ព្រោះ​ទារលុយ​ច្រើនពេក​

963
ចែករម្លែក
  • 58
    Shares

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ក្រុម​ម្ចាស់​ឡាន​តាក់ស៊ី​រត់​មកពី​ទី​រួម​ខេត្តមណ្ឌលគិរី មាន​ផ្ទុក​ទ្វា​ផ្ទះ​កែច្នៃ​ម្នាក់​៥​ទៅ​៦​វង់​ផង​នោះបាន​សម្រេចចិត្ត​ឈប់​ចត​ស្ងៀម​នៅមុខ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ​-​ចុង​ផ្លាស់​នៅ​ថ្ងៃទី​០៩​ឧសភា​២០១៨​។

ក្រោយ​ពេលដែល​កើត​ទុក​មិន​សុខចិត្ត​គ្រា​ដែល​លោកនាយ​ផ្នែក​ជុ​យ សុឃាង និង​លោកនាយ​សង្កាត់​ស្រ៊ុន ឈួន ដាក់​កំហិត​ទៅ​ពួកគាត់​ឱ្យ​បង់លុយ​ម្នាក់​២០​ដុល្លារ ជា​ថ្នូរ​មិន​អនុវត្តន៍​បង្ក្រាប​តាមផ្លូវ​ច្បាប់​។​

​ក្រុម​អ្នករត់​ឡាន​ឈ្នួល​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​បាន​ប្រាប់​អ្នកកាសែត​ថា បើទោះបីជា​ពួកគាត់​ដឹក​ទ្វា​ដែល​កែច្នៃ​ចេញពី សិប្បកម្ម​លក្ខណៈ​គ្រួសារ​ក្នុងស្រុក​ពេ​ជ្រា​ដារ ខុសច្បាប់​ក៏ដោយ​។

ប៉ុន្តែ​ទំហំ​នៃ​បទល្មើស​របស់​ពួកគាត់ ក៏​គប្បី​លោក មេព្រៃ​ទាំង​ពីររូប​កុំ​ដាក់បន្ទុក​ត្រូវ​បង់​រហូតដល់​ទៅ​២០​ដុល្លារ​ដែរ​។ ព្រោះ​បើ​គិតពី​ប្រាក់ចំណេញ​គឺ​បានត្រឹមតែ រួច​សាំង និង​ម្ហូប​នោះទេ ពេល​ដឹក​ដល់​រាជធានី​ភ្នំពេញ​និង​ខេត្តព្រៃវែង​នោះ​។​

​ក្រុម​ម្ចាស់​ឡាន​ដដែល​ចោទថា កន្លងមក​លោកនាយ​ផ្នែក​និង​សង្កាត់​ទាំងពីរ តែងតែ​ប្រដេញ​ឡាន​ដឹក​ទ្វា​បង្អួច របស់​ពួកគាត់ ខ្លះ​ចាប់បាន ខ្លះ​រត់​រួច ប្រ​សេក​ប្រសាច​ពេញ​ផ្លូវ ជួនកាល​ពេលខ្លះ ហៀ​ប​និង​កើត​គ្រោះថ្នាក់ ចរាចរណ៍ ថែមទៀត​។​

នៅពេល​ចាប់បាន​គឺ​តម្រូវ​អូស​ចូល​ស្នាក់ការ​ផ្នែក​ឬ​សង្កាត់​។​លោកនាយ​ទាំងពីរ រូប​តែង​យក​ផ្លូវច្បាប់​មក​និយាយ​ដើម្បី​គំរាម​យកលុយ​រាប់រយ​ពាន់​ដុល្លារ ហើយ​ដោះលែង​ឡាន​វិញ និង​បញ្ជាក់ថា ពិន័យ​អន្តរា​កាល​រយៈពេល​ឆាប់​។​

​ក្រុម​អ្នករត់​ឡាន​ឈ្នួល​បាន​រំសាយ​ទៅវិញ​នៅ​ម៉ោង​ប្រមាណ​ជា​១០​និង​៤៣​នាទី​ថ្ងៃ​ដដែល បន្ទាប់​អំពី​អាជ្ញាធរ​និង​សមត្ថកិច្ច​ចម្រុះ​ចុះ​សម្រួល​និង​សន្យាថា​និង​ពិភាក្សាគ្នា​លើ​ករណីនេះ​។​

នៅ​ចំពោះមុខ​លោក​ស្រ៊ុន ឈួន មិនបាន​ចេញមុខ​មក​ប្រឈម​ដោះស្រាយ​គ្នា​ជាមួយ​ក្រុម​ឡាន​ឈ្នួល​នោះទេ ហើយ​ការឆ្លើយតប​ក៏ អ្នកកាសែត​មិនបាន​ទទួល​នោះដែរ​។​ដោយឡែក​លោក​ជុ​យ សុឃាង នាយផ្នែក​នោះ​ត្រូវបាន​គេ​អះអាងថា​មិន​ស្ថិតនៅ ក្នុង​ទីតាំង​តវា​នោះទេ គឺ​លោក​កំពុងមាន​ភារៈកិច្ច​នៅ​កន្លែង​ផ្សេង​។​

​សូមជម្រាបថា​នេះ​មិនមែនជា​លើ​ទី​១​នោះទេ ដែល​ការ​តវា​នេះ​កើតឡើង​។​វា​បានកើត​ឡើងជា​បន្តបន្ទាប់ ចាប់តាំងពី​លោក​ជុ​យ សុឃាង មកកាន់​តួនាទី​ជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា​នេះ​។

​ករណីនេះ ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ ពិសេស​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​លោក​អ៊ុ​វណ្ណ​សុភាក់ ត្រូវ​ពិនិត្យ​លើ​មន្ត្រី​ដែល​ធ្វើឱ្យប៉ះពាល់​សតិអារម្មណ៍​ពលរដ្ឋ​នេះ​ផង​៕S/

តាក់ស៊ី​ជាង​២០​គ្រឿង​ចត​មុខ​សង្កាត់រដ្ឋបាល​មេព្រៃ​ព្រោះ​ទារលុយ​ច្រើនពេក​

#