​ ​ត​ខ្សែភ្លើង​ឆក់​ត្រី​ផ្លា​ត់​ស្នៀត​ចរន្ត​ឆ្លង​ឆក់​ខ្លួនឯង​ស្លាប់​នៅ​ស្រុក​ត្រាំកក់​

844

(​តាកែវ​)៖​បុរស​បាន​ស្លាប់​ភ្លាម​បន្ទាប់​រូបគេ​បាន​ត​ខ្សែភ្លើង​ចេញពីផ្ទះ​ជាច្រើន​ម៉ែត្រ​សំដៅទៅ​ត្រពាំង​វាលស្រែ​នៅ​មិន​ឆ្ងាយ​ពី​កន្លែងកើតហេតុ​ស្រាប់តែ​ផ្លា​ត់​ស្នៀត​ប៉ះចំ​តំណរ​ខ្សែ​ក៏​ឆក់​ស្លាប់​ខ្លួនឯង​អត់​មាន​អ្នក​ជួយសង្គ្រោះ​ទាន់​ឡើយ​។​ហេតុការណ៍​បានកើត​ឡើង​ភូមិ តា​ភេ​ម ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ​កាលពី​ពី​រសៀល​ថ្ងៃទី​២៦​ខែសីហា ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ​ហៀ​ង​ឡា​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំមាន​ទីលំនៅ​ភូមិ​តា​ភេ​ម​ឃុំ​តា​ភេ​ម​ស្រុក​ត្រាំកក់​មាន​ប្រពន្ធ​និង​កូន​មួយ​ផង​។​មុន​កើតហេតុ​បុរស​រូបនោះ​បាន​រាយ​ខ្សែភ្លើង​យ៉ាង​វែង​ដើម្បី​ក្នុង​គោលបំណង​យកទៅ​ឆក់​ត្រី​ក្បែរ​ផ្ទះ​។​ប៉ុន្តែ​ធ្វើ​ឲ្យ​មានការ​ផ្លា​ត់​ស្នៀត​បណ្តាល​ឲ្យ​ឆក់​ស្លាប់​ខ្លួនឯង​តែម្តង​៕S/​ដោយ​៖​ហូ​សាន់​

​ត​ខ្សែភ្លើង​ឆក់​ត្រី​ផ្លា​ត់​ស្នៀត​ចរន្ត​ឆ្លង​ឆក់​ខ្លួនឯង​ស្លាប់​(រូប៖សហការី)


​ ​