​​នៅ​ក្រុង​កំពង់ឆ្នាំង​បុរស​ម្នាក់​បាន​កាត់​ដែក​បែក​ផ្លែ​រណា​ខ្ទាត​ត្រូវ​បំពង់ក​មុត​ស្លាប់​

861
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​ជា​ជាងផ្សារដែក​បាន​ស្លាប់​ភ្លាមៗ​ដោយមាន​ឈាម​បាញ់ស្រោច​ពេញ​ខ្លួន​បន្ទាប់ពី​បំណែក​ផ្លែ​រណា​បាន​បែក​ខ្ទាត​ត្រូវចំ​បំពង់ក​។​

ហេតុការណ៍​នេះ​បានកើត​ឡើង​នៅក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង​ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា​ក្រុង​កំពង់ឆ្នាំង​កាលពី​ល្ងាច​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៩​។​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​មានឈ្មោះ​ស្រី​គីម​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​ជាង​ផ្សារ​កាត់​ដែក មាន​ទីលំនៅ​ភូមិ​គល់​គប់ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​កាត់​ដែក​ផ្សារ នៅក្នុង​ការដ្ឋាន​សំណង់ ដែលជា​សំណង់​សម្រាប់ធ្វើ​ផ្សារ​រាត្រី ។ ខណៈពេល​កំពុង​កាត់​ដែក ស្រាប់តែ​ឮ​សំឡេង​ផាំង​ពេល​មើលទៅ​ជនរងគ្រោះ​ក៏​ស្រាប់តែ​ឃើញ​ប្រកាច់​និង​មាន​ឈាម​បាញ់ស្រោច​ពេញ​ខ្លួន​។​

ពេល​នាំគ្នា​ចូលទៅ​មើល​ជិត​ទើប​ដឹងថា​ជនរងគ្រោះ​ត្រូវ​បំណែក​ផ្លែ​រណា​ដែល​បែក​ខ្ទាត​ត្រូវចំ​បំពង់ក បណ្តាលឱ្យ​មុត និង​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​តែម្តង ៕S/​