​​បញ្ជូន​ជន​បីនាក់​ទៅ​តុលាការ​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​

154
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែកញ្ញា​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជន​បីនាក់​ទៅ​តុលាការ​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដែល​ដេញ​កាប់​គ្នា​តាម​ដង​ផ្លួ​វ​សាធារណៈ​ដោយ​ប្រើ​កាំបិត​ធំ​។​ជនសង្ស័យ​ទាំងនេះ​ត្រូវ​កម្លាំង​ជំនាញ​ចាប៎ខ្លួនបាន​នៅ​ចំណុច​ជិត​រង្វង់​មូល​លោកតា​ដំបងក្រញូង​ស្ថិតក្នុង​ភូមិ​រំចេក​៥​សង្កាត់​រតនៈ​ខេត្តបាត់ដំបង​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០១៩ ។​​

សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ទាំង​នាក់​រួមមាន​÷១​ឈ្មោះ​មាស​វិចិត្រ​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​។​២​ឈ្មោះ​ពុធ​សុវណ្ណ​រៈ​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​និង​៣​ឈ្មោះ​ផល​សុ​ផា​ហៅ​ប៉ែត​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​។​ចំណែក​ជនរងគ្រោះ​ចំនួន​២​នាក់​មានឈ្មោះ​ឃ​ត​ឆា​ណុន​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​រងរបួស​រយះ​ដៃ​ខាងស្ដាំ​ប្រវែង​៨​សង់ទីម៉ែត្រ​និង​ឈ្មោះ​ជុំ​ភក្ត្រា​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​រងរបួស​រយះ​ក្បាល​ផ្នែក​ខាងលើ​ដេរ​ចំនួន​២០​ថ្នេរ ។

​សមត្ថកិច្ច​ចាប់បាន​វត្ថុតាង​កាំបិត​កែច្នៃ​ចំនួន​១​ដើម​កូន​ពូថៅ​ចំនួន​១​។​​បច្ចុប្បន្ន​ជំនាញ​បានធ្វើ​ការកសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/

​ ​ ​រូប​ថ​តៈ​ជន​ទំនើង​បីនាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​បញ្ជូនទៅ​តុល​សការ​

#