​ ​បុរស​ចំណាស់​ម្នាក់​បណ្តើ​រកង់​ឆ្លងផ្លូវ​លើកដៃ​ជា​សញ្ញា​អ្នកបើក​ម៉ូតូ​ធំ​បុក​ផ្តាច់​សង្ខា​

995
ចែករម្លែក
  • 2.1K
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ម៉ូតូ​ធុន​ធំ​មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន​មក​បុក​បុរស​ចំណាស់​ម្នាក់​ដែល​កំពុង​បណ្តើ​រកង់​ឆ្លងផ្លូវ​បាន​លើកដៃ​ធ្វើជា​សញ្ញា​ផ្លោង​ជាច្រើន​ម៉ែត្រ​បណ្តាល​ឲ្យ​បោក​ក្បាល​ស្លាប់​ភ្លាម​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤​ត្រង់ចំណុច​ភូមិ​អង្គ​សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ។​

​បុរស​ចំណាស់​រងគ្រោះ​មានឈ្មោះ សះ សែម អាយុ​៨១​ឆ្នាំ មាន​ទីលំនៅ ភូមិ​កំរៀង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ​។​ពលរដ្ឋ​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​ជនរងគ្រោះ​បាន​បណ្តើ​រកង​ឆ្លងផ្លូវ​ជាតិ​លេខ​៤​ពី​ជើង​ទៅ​ត្បូង​លោកតា​លើក​ទាំង​ដៃ​ជាស​ញ្ញា​ដែរ​។​ស្របពេលនោះ​ស្រាប់​តែមាន​ម៉ូតូ​ធុន​ធំ​មួយគ្រឿង ពណ៌​លឿង​មិន​ចាំ​ម៉ាក​ស្លាក​លេខ​បើកបរ​ក្នុង​ល្បឿន​លឿន​ពី​លិចទៅ​កើត​។​

​ម៉ូតូ​ជ្រុល​មក​បុក​ជនរងគ្រោះ​កំពុង​បណ្តើរ​កង់​ពេញទំហឹង​ផ្លោង​ខ្ទាត​ជាច្រើន​ម៉ែត្រ​បណ្តាល​ឲ្យ​បោក​ក្បាល​ស្លាប់​ភ្ល​មៗ​នៅ​កណ្តាលផ្លូវ​ជាតិ​។​ម៉ូតូ​បង្ក​មិន​ដួល​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ទៅ​ខាងកើត​បាត់ស្រមោល​៕S/​