​”​បើ​យើង​ប្រកាន់យក​គោលការណ៍​គ្រឹះ​មនុស្សធម៌​តែមួយ​ដូចជា​កាន់សីល​ប្រាំ​”

133
ចែករម្លែក

ដោយៈ​ប៊ុន​ណាត​/​បាត់ដំបងៈ​កាលពី​ថ្ងៃទី​១៩​ខែមករា​ឆ្នាំ​២០២០​នៅ​សាលប្រជុំ​នៃ​ម​ន្ឋី​រ​ព័ត៌មាន​ខេត្ត​ក្នុង​ពិធី​ផ្សព្វផ្សាយ​បដិរូប​នៃ​ភាព​មនុស្សធម៌​និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​សម្រាប់​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​។​លោកស្រី​ពុំ​ចន្ទី​នី​អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​តំណាង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ប្រធាន​កាកបាទក្រហមកម្ពុជា​បានលើកឡើង​ថាៈ​”​បើ​លោក​លោកស្រី​ជា​បណ្តាញ​អ្នកសារព័ត៌មាន​ក៏ដោយ​។​លោក​,​លោកស្រី​នៅក្នុង​ជួរ​ក្រុមប្រឹក្សា​គណៈកម្មាធិការ​អស់លោក​នៅក្នុង​ក្រុម​ប្រតិបត្តិ​បើ​យើង​ប្រកាន់​បយក​គោលការណ៍​គ្រឹះ​មនុស្សធម៌​តែមួយគត់​ដូចជា​យើង​កាន់សីល​ប្រាំ​គឺ​ក្តីមេត្តា​ករុណា​ជាប់​ក្នុង​បេះដូង​ស្រាប់​”​។​

​លោកស្រី​ពុំ​ចន្ទី​នី​បានលើកឡើង​ពី​គោលការណ៍​៧​យាង​របស់​កាកបាទក្រហម​កម្ពុជា​ដោយ​លើកយក​គោលការណ៍​មួយ​ក្នុងចំណោម​គោលការណ៍​ទាំង​៧​របស់​ក​ក្រក​គឺ​គោលការណ៍​គ្រឹះ​ភាព​មនុស្សធម៌​អាចធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុងប្រទេស​កម្ពុជា​ឱ្យមាន​សុខសន្តិភាព​។​ភាព​មនុស្សធម៌​គឺ​តតាំង​ប្រឆាំងនឹង​ការលំបាក​វេទនា​កុំឱ្យ​ប្រជាពលរដ្ឋ​យើង​រងគ្រោះ​អំពី​បាតុភាព​អសកម្ម​ផងទាំងពួង​។​

​ត្រូវ​កាត់បន្ថយ​ភាព​អសកម្ម​ទាំងនេះ​ដូចជា​ការប្រើប្រាស់​គ្រឿងញៀន​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។​ល​។​បញ្ហា​គោរព​មនុស្សជាតិ​មិន​លំអៀង​មិន​រើសអើង​មិន​ប្រកាន់​និន្នាការ​នយោបាយ​ពណ៌​សម្បុរ​សាសនា​ឱ្យតែ​ជនរងគ្រោះ​ទោះបីជា​គណបក្ស​ណា​ក៍ដោយ​ឱ្យតែ​ស្រង់​ឈ្មោះ​មក​ជូន​។​សុំ​កុំ​ឱ្យមាន​ពាក្យ​លេចឮ​ថាឱ្យ​អំណោយ​តែ​គ្នា​វា​បងប្អូន​កូនចៅ​វា​។​យើង​ត្រូវមាន​ការយោគយល់​គ្នា​មិត្តភាព​សាមគ្គីភាព​សហប្រតិបត្តិ​ការ​និង​សន្តិភាព​។​

​លោកស្រី​បានលើកឡើង​ថាៈ​”​បើ​អស់លោក​លោកស្រី​ជា​បណ្តាញ​អ្នកសារព័ត៌មាន​ក៍ដោយ​លោក​លោកជំទាវ​នៅក្នុង​ជួរ​ក្រុមប្រឹក្សា​គណៈកម្មាធិការ​អស់លោក​នៅក្នុង​ក្រុម​ប្រតិបត្តិ​បើ​ប្រកាន់​បយក​គោលការណ៍​គ្រឹះ​មនុស្សធម៌​តែមួយគត់​ក៍​ដូចជា​យើង​បាន​កាន់​សីលប្រាំ​ដែរ​គឺមាន​ក្តីមេត្តា​ករុណា​នៅក្នុង​ចិត្ត​មាន​ក្នុង​បេះដូង​យើង​រួចជាស្រេច​ទៅហើយ​”៕S/

​រូប​ថ​តៈ​គណៈអធិបតី​ក្នុង​ពិធី​លោកស្រី​ពុំ​ចន្ទី​នី​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​ខេត្ត​វាត់​ដំបង អ្នក​ចួ​ល​រួម​