​​ប្រកាស​ស្វែងរក​គ្រួសារ​អ្នក​ត្បូងឃ្មុំ​ម្នាក់​ធ្វើការ​នៅកាស៊ី​ណូ​កំពង់សោម​ត្រូវ​រថយន្តបុក​ស្លាប់

334
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​សមត្ថកិច្ច​នគ​របាល​ខេត្ត​ព្រះសីហនុ​បានប្រកាស​ស្វែងរក​ក្រុមគ្រួសារ​សព​ជនរងគ្រោះ​ឈ្មោះ កង ចន្ថា ភេទ ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ បុគ្គលិក​កាស៊ីណូ​មាន​ទីលំនៅ​ភូមិ​ក្រែក​ជើង ឃុំ​ក្រែក​ស្រុក​ពញ្ញាក្រែក​ខេត្ត​ត្បូងឃ្មុំ​។​

​ជនរងគ្រោះ​បើកបរ​ម៉ូតូ​ម៉ាក​HONDAWAVE​ពណ៌​ខ្មៅ​គ្មាន​ផ្លាកលេខ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កុង​តឺ​ន​រ័​និង​ម៉ូតូ​បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​លើផ្លូវ​ជាតិ​លេខ​៤​ត្រង់ចំណុច​ជិត​រោងចក្រ​ញ៉ូ​វ​ស្តារ​ស្ថិតនៅ​ក្នុងភូមិ​១​សង្កាត់​លេខ​១​ក្រុង​/​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០១៩​។​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ បាន​យកទៅ​តម្កល់ទុក​នៅ​វត្ត​ក្រោម ៕S/​