​”​មី​ជាតិ​”​ផ្សព្វផ្សាយ​ផលិតផល​ស្នាដៃ​កូន​ខ្មែរ​

511
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ យុទ្ធនាការ​ផ្សព្វផ្សាយ​ផលិតផល “​មី​ជាតិ​” បាន​កំពុង​ផ្សព្វផ្សាយ​ជា ច្រើន តាមរយៈ​ស្តង់​តាំង​បង្ហាញ​នៅតាម ទីសាធារណៈ ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម កាសែត វិទ្យុ ទូរទស្សន៍ អ៊ី​ន​ធឺ​ណេ​ត​និង​បណ្តាញ​សង្គម​ជាច្រើន​ទៀត​។​ដែល​ផលិតផល​នេះ​មាន​រូបភាព​ជាការ​ភ្លក្ស​ឬ​លក់​ខ្លះ​ជា​អត្ថបទ​ព័ត៌មាន​ខ្លះ​ជា​រូបភាព​តាំង​បង្ហាញ​និង​ខ្លះ​ជា​វីដេអូ​ផ្សព្វផ្សាយ​។​នាពេល​បច្ចុប្បន្ន​សន្ទុះ​នៃ​ការគាំទ្រ​ចំពោះ​ផលិតផល​មី​ជាតិ​កាន់តែ​កើត​ឡើងជា​បន្តបន្ទាប់​។​

​ដើម្បី​ជំរុញ​ទៅដល់​ការផ្សព្វផ្សាយ និង​បញ្ជ្រាប​ព័ត៌មាន​អំពី​ផលិតផល​ដ៏​ថ្មី និង មាន គុណភាពមួយនេះឱ្យកាន់តែទូលំទូលាយក្រុមហ៊ុនONEMOREMANUFACTURINGCO.,LTD.​ដែលជា​ក្រុមហ៊ុន​ផលិត​“​មី​ជាតិ​” បាន​រៀប ចំ កម្មវិធី​ប្រកាស​យុទ្ធនាការ​ផ្សព្វ ផ្សាយ ថ្មី​មួយទៀត ដើម្បី ឱ្យ​ប្រជាជន បាន ស្គាល់ និង មានឱកាស​ភ្លក្ស​ដោយផ្ទាល់​នូវ​ផលិតផល​ដែលមាន​គុណភាព​រសជាតិ​បែប​ខ្មែរ​មួយ​នេះ​។​

​យុទ្ធនាការ​នេះ ត្រូវបាន​ចាប់ផ្តើម​ប្រកាស នៅក្នុង​បរិវេណ​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែលមាន​លោកស្រី ជឹ​ង សុគន្ធា​វី នាយិកា​ក្រុមហ៊ុន ONE MORE MANUFACTURING CO., LTD. ជា​គណៈអធិបតី និង​មានការ​ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស គណៈ​គ្រប់គ្រង​ក្រុមហ៊ុន ក្រុមការងារ និង​ប្រជាជន​ទូទៅ​ជាច្រើន​នាក់​។​

​នៅក្នុង​កម្មវិធី​ប្រកាស​យុទ្ធនាការ​ផ្សព្វផ្សាយ​ថ្មី​នេះ លោកស្រី ជឹ​ង សុគន្ធា​វី នាយិកា​ក្រុមហ៊ុន ONE MORE MANUFACTURING CO., LTD. ដែលជា​ក្រុមហ៊ុន​ផលិត​មី​ជាតិ​បាន​មានប្រសាសន៍ថា “​មី​ជាតិ​ជា​សមិទ្ធផល​ថ្មី ដែល ប្រជាជន ភាគច្រើន អាច​នឹង​មិនទាន់ បាន ស្គាល់ នៅ លើ ទី ផ្សារ កម្ពុជា នៅឡើយ ។ នេះ ជា បញ្ហា ចម្បង មួយ ដែល ក្រុមហ៊ុន បាន​ព្យាករណ៍​រួចមកហើយ និង​បាន បង្កើត នូវ កម្មវិធី ជាច្រើន ដើម្បី ផ្សព្វ ផ្សាយ ទៅ ដល់ ប្រជាពលរដ្ឋ ខ្មែរ អំពី ផលិត ផល មី​ជាតិ​នេះ​។​”

​លោកស្រី​នាយិកា​ក្រុមហ៊ុន​បាន​បន្តទៀតថា “​យុទ្ធនាការ​ផ្សព្វផ្សាយ​មី​ជាតិ​នៅថ្ងៃនេះ ជា កម្មវិធី មួយ ដែល យើង រំពឹង ទុក​ថា នឹងធ្វើ​ឲ្យ ប្រជា ពលរដ្ឋ ខ្មែរ​។ ជា ពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​ស្គាល់ និង ភ្លក្ស នូវ រស ជាតិ នៃ ស្នាដៃ ខ្មែរ មួយ នេះ​។​”​យុទ្ធនាការ​ថ្មី​នេះ ត្រូវធ្វើឡើង​តាមរយៈ​ការ​ជិះ​កង់ និង​តុ​ក​តុ​ក​ដើម្បី​ចែកចាយ​មី​ជាតិ​ដោយ​ឥតគិតថ្លៃ​នៅតាម​ផ្សារ​សាលារៀន​និង​ទីសាធារណៈ​ឬ​ទីប្រជុំជន​ដែលមាន​ទីធ្លា​ទូលាយ​នៅតាម​បណ្តោយ​ដង ផ្លូវ ធំៗ ទូទាំង ខណ្ឌ ទាំង ១២ ក្នុង រាជធានី ភ្នំពេញ ។

ក្នុងនោះ ក្រុមហ៊ុន បានរៀបចំ​មី​ជាតិ​ជាច្រើន​កេស កង់ ចំនួន ៦០ និង​តុ​ក​តុ​ក​ចំនួន​៣០ ដែល ចែក ចេញ ជា​៦​ក្រុម និង មាន បិត ស្លាក សញ្ញា មី ជាតិ ជាស​ម្គា​ស់ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ក្នុង​រយៈ ពេល ពីរ សប្តាហ៍ គិត ចាប់ ពីថ្ងៃ​ទី​២១​ខែវិច្ឆិកា ដល់ ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ ២០១៩ ទៅតាម កាល​វិ ភាគ កំណត់​។​

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លងមក រោងចក្រ​ផលិតផល​មួយ​នេះ ក៏បាន​ធ្វើការ​សម្ភា​ធ​ក្រោម ស្លាក សញ្ញា “​មី​ជាតិ​” ក្រោម អធិបតី ភាព ដ៏ ខ្ពង់ ខ្ពស់ អគ្គបណ្ឌិត សភាចា​រ្យ អូន ព័ន្ធ មុនី រ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង ដ៏ ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​មានការ​ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស និង​ប្រជាពលរដ្ឋ​ជាច្រើន ដែល បាន ប្រព្រឹត្ត ទៅ នៅក្នុង​ភូមិ​ត្រពាំង​ពោធិ​សង្កាត់​គោក​រការ ខណ្ឌ ពោធិ​សែន ជ័យ រាជ ធានី ភ្នំពេញ​។​

​ក្រោម​ពាក្យស្លោក​ថា​“​មី​ជាតិ​ស្នាដៃ​ខ្មែរ​រសជាតិ​ខ្មែរ​”​មី​ជាតិ​ត្រូវបាន​ផលិត​ដោយមាន​រសជាតិ​បី​ជម្រើស គឺ​រសជាតិ​ខ​គោ រសជាតិ​សាច់ជ្រូក​ចិញ្ច្រាំ និង​រសជាតិ​ស៊ុប​មាន់ ដែល​រសជាតិ​ទាំងបី​នេះ ត្រូវបាន ឆ្លង កាត់ ការ ពិសោធ ស្រាវ ជ្រាវ យ៉ាង​ហ្មត់ចត់​បំផុត​ដើម្បីឱ្យ​សមស្រប​ទៅតាម​បែបបទ​រសជាតិ​ខ្មែរ និង​ការពេញនិយម របស់​ប្រជាជន​ខ្មែរ​។ ការ រួមផ្សំ ជាមួយ ម៉ាស៊ីន ជប៉ុន បច្ចេកវិទ្យា​ជប៉ុន ព្រមទាំង​វត្ថុធាតុដើម និង​គ្រឿងផ្សំ​ក្នុងស្រុក​និង​បរទេស គឺជា​គុណ​តម្លៃ ដែល ក្រុម ហ៊ុន​ផលិត​មី​ជាតិ បាន​ប្តេជ្ញា ចិត្ត​យ៉ាង​ហ្មត់ចត់​ដើម្បី​ធានា​នូវ​គុណភាព អត្ថប្រយោជន៍ និង​រសជាតិ​ដើម្បី​ខ្មែរ​។​

ក្នុងឱកាស​នេះ​លោកស្រី​នាយិកា​ក្រុមហ៊ុន​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​ទាំងអស់ ចូលរួម​គាំទ្រ ផលិត ផល ស្នាដៃ​ខ្មែរ ដើម្បី​ចូលរួមចំណែក​លើកកម្ពស់ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ក៏ដូចជា​គាំទ្រ​ផលិតផល​ក្នុងស្រុក​។​ដូច្នេះ​ដើម្បី​ការរីកចម្រើន​របស់​ខ្មែរ​ដើម្បី​កូនចៅ​ជំនាន់​ក្រោយ​របស់​ខ្មែរ និង​ដើម្បី មោទនភាព កិត្តិយស របស់​ខ្មែរ​យើង​។​ជា​កូន​ខ្មែរ​ត្រូវ​គាំទ្រ​និង​រួមគ្នា​ជួយ​លើកកម្ពស់ ផលិតផល ខ្មែរ នៅ លើ ទី ផ្សារ​។​យើង រួមគ្នា ដើម្បី វឌ្ឍនភាព របស់​កម្ពុជា​៕S/​