​​មេ​ប៉ូលិស​ខេត្ត​និង​មន្ត្រី​យក​អំណោយ​ជូន​នគរបាល​ម្នាក់​ដែល​គ្រោះថ្នាក់​ចរាចរ​

196
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ព្រឹក ថ្ងៃ ២​ខែធ្នូ​ឆ្នាំ​២០១៩​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុច​សុខុន​ស្នងការ នគរបាល​ខេត្តបាត់ដំបង​បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ទៅ សាកសួរ សុខទុក្ខ លោក អនុសេនីយ៍ឯក ស៊ុន រ៉ា​នាយប៉ុស្តិ៍ នគរបាលរ ដ្ឋ បាល ឫស្សី ក្រាំង​ស្រុក មោងឫស្សី​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​កាលពី ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ ២០១៩​នៅលើ ផ្លូវជាតិ លេខ ៥ ។

​គួរ​បញ្ជាក់ថា លោក វរសេនីយ៍ឯក ស៊ុន រ៉ា រងគ្រោះ ដោយសារ លោក បាន ព្យាយាម ឃាត់ រថយន្ត ១ គ្រឿង​ដែល បាន បង្ក គ្រោះថ្នាក់ ចរាចរ​ក្នុងភូមិ សាស្ត្រ ស្រុក មោងឫស្សី​។ តែ រថយន្ត មិន ព្រម ឈប់ បាន បន្ថែម ល្បឿន បុក រូបលោក ឲ្យ រងរបួស ធ្ងន់ ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​អ៊ី មេក​ចិន​ស៊ី​(EMERGENCY)​ក្នុង​ខេត្តបាត់ដំបង​។​

​រូប​ថ​តៈ​លោកស្នងការ​និង​ក្រុមការងារ​ចុះសួរសុខទុក្ខ​មន្ត្រី​ប៉ុ​ស្ត្ដែ​ល​រងគ្រោះ​ដោយ​រថយន្តបុក​

​ចំណែក​ជនបង្ក​បើករថយន្ត​បំ​បុក​ប៉ូលិស​ប៉ុស្តិ៍​ត្រូវ​ឃាត់ខ្លួន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​រួចហើយ​។​ក្នុងឱកាស​ចុះសួរសុខទុក្ខ​នេះ​លោកស្នងការ ខេត្ត​បាន នាំយក ថវិកា​ផ្ទាល់ ខ្លួន​របស់ លោក​មួយចំនួន​ព្រមទាំង ភេសជ្ជៈ ទឹកបរិសុទ្ធ ប្រគល់ជូន ជនរងគ្រោះ​ដើម្បី ជួយ​សម្រាល​ការលំបាក បាន​មួយ​រយៈពេល​ដែរ ៕S/