​ ​យុវជន​ម្នាក់​ស្លាប់​ដោយ​រថយន្ត​កុង​ទី​ន័​បើក​បុក​ម៉ូតូ​ខណ្ឌ​ពោធិ៍​សែនជ័យ

284

(​ភ្នំពេញ​)៖​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​ដោយ​រថយន្ត​កុង​ទី​ន័​រ​មួយគ្រឿង​បើកបរ​ពី​ជើង​ទៅ​ត្បូង​ក៏បាន​រេ​ចង្កូត​ទៅបុក​ម៉ូតូ​គុប​ពណ៌​ទឹកសមុទ្រ​ដែល​ជិះ​គ្នា​ពី​នាក់​មកពី​ត្បូង​ទៅ​ជើង​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់បាត់​បង់ជីវិត​នៅនឹងកន្លែង​កើតហេតុ​រីឯ​ម្នាក់ទៀត​រងរបួស​បាក់​ភ្លៅ​យ៉ាងធ្ងន់ធ្ងរ​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​មួយគ្រឿង​ដឹក​ទៅ​មន្ទី​ពេទ្យ​។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​នៅ​ម៉ោង​១២​យប់​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០១៧​នេះ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​នៅ​សង្កាត់​ភ្លើង​ឆេះរ​ទះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​អ្នកភូមិ​កើតហេតុ​បានឱ្យដឹងថា​៖​ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​ឈ្មោះ​ឆែម ប៊ុនឆៃ អាយុ​១៨​ឆ្នាំ​រសនៅ​ភូមិ​ព្រៃ​កី​សង្កាត់​ភ្លើង​ឆេះរ​ទះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​ឪពុក​និង​ម្ដាយ​រស់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ​។​ចំណែក​បុរស​ដែល​រងរបួស​បាក់​ភ្លៅ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​។​ក្រោយ​កើតហេតុ​សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បានប្រគល់​ជូនទៅ​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើ​នៅឯ​ស្រុកកំណើត ។​
​ ​
សមត្ថកិច្ច​បន្តថា​៖​ចំណែក​រថយន្ត​បង្ក​និង​ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សា​ទុក្ខ​នៅ​ចរាច​ណ៍​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ ៕S/​ដោយ​៖​កញ្ញា​រស្មី​