​ ​យោធា​សឹក​រង​ស្រុក​សំពៅ​លូន​បើក​លេងល្បែង​ភ្នាល់​កីឡា​និង​ជល់​មាន់​គ្មាន​អ្នកណា​ហ៊ាន​បង្ក្រាប​

865
ចែករម្លែក
  • 6
    Shares

(​បាត់ដំបង​)៖​មន្ត្រី​យោធា​ផ្នែក​សឹក​រង​ស្រុក​សំពៅ​លូន​រង​ការ​រិះគន់ថា​បាន​បើក​លេងល្បែង​ភ្នាល់​កីឡាប្រដាល់​និង​ល្បែង​ជល់​មាន់​ស៊ីសង​ធំៗ​នៅ​ចំណុច​ក្រោយ​សៃ​ឡូ​ពោត​ស្ថិតក្នុង​ភូមិ​ព្រះ​ស្រែ​ឃុំ​សាស្តា​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​។​ល្បែងភ្នាល់​កីឡាប្រដាល់​និង​ល្បែង​ជល់​មាន់​ស៊ីសង​ធំៗ​នោះ​អត់​មាន​សមត្ថកិច្ច​អង្គភាព​ណា​ហ៊ាន​បង្ក្រាប​ទេ​។​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឳ្យ​ដឹងថា​អ្នក​ដែល​បើក​លេងល្បែង​ភ្នាល់​កីឡា​និង​ជល់​មាន់​មានឈ្មោះ​ណា​ង​នៅ​ភូមិ​អូរ​ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន​។​

​ប្រភព​ដដែល​បាន​បន្តថា​មន្ត្រី​យោធា​សឹក​រង​នេះ​បាននិងកំពុង​បើក​សង្វៀ​ន​ជល់​មាន់​ដាក់​លុយ​នៅក្រោយ​សៃ​ឡូ​ពោត​ភូមិ​ព្រះ​ស្រែ​ឃុំ​សាស្តា​ស្រុក​សំពៅ​លូន​។​ការ​ជល់​មាន់​មាន​១​សប្តាហ៍​២​ដង​គឺ​ថ្ងៃ​អង្គារ​និង​ថ្ងៃ​សុក្រ​គឺ​ជល់​ជិត​៣​ខែ​មកហើយ​។​ពីមុន​ជល់​ថ្ងៃ​ច័ន្ទ​និង​ថ្ងៃ​ព្រហស្បតិ៍ តែ​បាន​ផ្អាក​១​រយ​:​។​ចំពោះ​កីឡាប្រដាល់​(​វាយ​បុក​)​តាម​ទូរទស្សន៍​វិញ​គឺ​គេ​ភ្នាល់​ដាក់​លុយ​នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​នៅផ្ទះ​ឈ្មោះ​ណា​ង​តែម្តង​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​លោក​ពេជ្រ​សា​រ៉ែ​ន​អធិការនគរបាល​ស្រុក​សំពៅ​លូន​បាន​បកស្រាយ​ថា​កន្លែង​ជល់​មាន់​របស់​ឈ្មោះ​ណា​ង​នេះ​បាន​បើក​លេង​ពី​៣​ទៅ​៤​ខែ​មកហើយ​។​ក្នុងនោះ​លោក​បាន​ហៅ​ឈ្មោះ​ណា​ង​មក​ធ្វើ​កិច្ចសន្យា​ទៀតផង​ហើយ​រូប​ដែល​គេ​ផ្តល់​ឲ្យ​គឺជា​រូប​ចាស់​ដែល​គេ​លេង​ជា​យូរ​មកហើយ​មិនមែន​រូប​ថ្មី​ទេ​។

​ប៉ុន្តែ​អ្នកសារព័ត៌មាន​បានបញ្ជាក់​ថា​រូបភាព​ទាំងអស់​គឺ​ពួកគេ​ទើបតែ​ថត​បាន​ក្នុង​ខែសីហា​នេះ​មិនមែនជា​រូប​ចាស់​ដូច​លោក​អធិការ​បញ្ជាក់​នោះទេ​គឺ​សមត្ថកិច្ច​កាន់ជើង​គ្នា​គេ​ហើយ​មិន​ព្រម​ចុះបង្ក្រាប​ទុក​គ្រាន់​ចិញ្ចឹម​ឆ្នាំង​​បាយ​៕S/​ដោយៈ​គ្រញូង

​រូប​ថ​តៈ​កន្លែង​ជល់​មាន់​របស់​ឈ្មោះ​ណា​ង​នៅ​ស្រុក​សំពៅ​លូន