​​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​កម្ពុជា​ថៃ​ នឹង​ប្រជុំ​ត្រៀម​បើក​ការឆ្លងកាត់​ព្រំដែន​តាមផ្លូវ​ដែក​

251
ចែករម្លែក
  • 19
    Shares

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ក​ម្ពុ​ជា​ថៃ​នឹង​បើក​កិច្ចប្រជុំ​ត្រៀម​បើក​ការឆ្លងកាត់​ព្រំដែន​តាមផ្លូវ​ដែក​ប៉ោយប៉ែត​-​ខ្លង​លឹក ​និង​តាម​ច្រក​ព្រំ​ដែន​ថ្មី​ស្ទឹង​បត់​-​ណង​អៀន នាពេល​ដ៏ខ្លី​នេះ​។​


​យោង​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កម្ពុជា​ឱ្យដឹង​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០១៩​ថា កិច្ចប្រជុំ​នេះបាន​ផ្ដោត​សំខាន់​លើ​របៀបវារៈចំនួន​បី រួមមាន​៖

១. សេចក្ដីព្រាង​នៃ​កិច្ចព្រមព្រៀង​ការដឹកជញ្ជូន​តាមផ្លូវ​ដែក រវាង​កម្ពុជា​-​ថៃ​
២. កិច្ចពិភាក្សាដើម្បី​ត្រៀម​ប្រគល់​ទូរ​ថភ្លើង​មួយចំនួនមក​កម្ពុជា​
៣. ត្រៀម​ធ្វើ​ពិធី​ចាក់​បេតុង​ជា​និមិត្តរូប​ត​ភ្ជាប់​ស្ពាន​នៃ​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់​-​ណង​អៀន ដែល​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចាន់​អូ​ចា​នាយករដ្ឋមន្ត្រី​ថៃ អញ្ជើញ​ជា​អធិបតី​រួមគ្នា ។​

​សូម​រំលឹកថា ស្ពាន​និង​ផ្លូវដែក​កម្ពុជា ថៃ ​នៅ​ច្រកព្រំដែន​(​ចាស់​)​ប៉ោយប៉ែត​- ខ្លង​លឹក​បាន​ស្ថាបនា​រួចរាល់​ នៅឡើយ​តែ​ការរៀបចំ​បែបបទ​នៃ​ការប្តូរ​និតិ​វិធី​ដឹកជញ្ជូន​និង​ការដឹកជញ្ជូន​ទំនិញ​និង​មនុ​ស្សឆ្លង​ដែន​។​ចំណែក​ច្រកព្រំដែន​អន្ត​រជាតិ​(​ថ្មី​)​ស្ទឹង​បត់​-​ណង​អៀន​វិញ លើ​ផ្នែក​សំណង់​ផ្លូវ​ស្ពាន​ ទាំង​លើទឹក​ដី​ថៃ ​ទាំង​លើទឹក​ដី​កម្ពុជា ​ក្នុង​គម្រោង​ដែល​ប្រើប្រាស់​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​អន្តរជាតិ​ថៃ គឺ​ភាគី​ថៃ​អនុវត្តន៍បាន​ស្ទើរតែ​១០០​ភាគរយ​ហើយ ៕S/Ha

​រូបថត : រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ក​ម្ពុជា ថៃ ​នឹង​បើក​កិច្ចប្រជុំ​ត្រៀម​បើក​ការឆ្លងកាត់​ព្រំដែន​តាមផ្លូវ​ដែក​និង​តាម​ច្រក​ស្ទឹង​បត់​(​រូប​:​ប​.​ជ័យ​)​