​​រថយន្ត​ចិន​ពីរ​គ្រឿង​បើក​បុក​គ្នា​រង​ការខូចខាត​ទាំងសងខាង​នៅ​ខណ្ឌ​សែន​សុខ​

203
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​:​បុរស​ជន​ជាតិចិន​មួយក្រុម​បាន​បើករថយន្ត​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវ​បេតុង​បត់​ទៅ​ផ្លូវ​ហាណូយ​ ​ក៏មាន​រថយន្ត​មួយគ្រឿង​ទៀត​បើក​ពីក្រោយ​បុក​ពេញទំហឹង​ បណ្ដាលឱ្យ​រង​ការខូចខាត​ទាំងសងខាង​ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​តាម​បណ្តោយ​ផ្លូវ​ហាណូយ​ក្នុង​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ ​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៩​។​

​សាក្សី​បានឱ្យដឹងថា​ ដំបូង​គេ​ឃើញ​រថយន្ត​ម៉ាក​គា​(KIA)​ពណ៌​ស​ពាក់​ផ្លាក​លេខ​ភ្នំពេញ​2BB.1271​ជិះ​ដោយ​ជនជាតិ​ចិន​ប្រុស​២​ទៅ​៣​នាក់​បាន​បើក​តាម​បណ្ដោយ​ផ្លូវ​បេតុង​ ហើយក៏​បត់​ទៅ​ផ្លូវ​ហាណូយ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​លុះ​មកដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ត​ស៊ី​អរ​វី​ពណ៌​ខ្មៅ​ពាក់​ផ្លាក​លេខ​ភ្នំពេញ​2B.2636​បើកបរ​ដោយ​នារី​ជនជាតិ​ចិន​ម្នាក់​ទំនង​ស្រវឹងស្រា ​មក​បុក​ពីក្រោយ​ពេញទំហឹង​។​

​រថយន្ត​ស៊ី​អរ​វីរ៉ឺ​យ៉ែ​ថយក្រោយ​បម្រុង​បើក​រត់​មិន​ប្រយ័ត្ន​ ក៏​ចូលទៅ​ក្នុងផ្ទះ​លក់​គ្រឿងអគ្គិសនី​រង​ការខូចខាតសម្ភារ​ អស់​មួយចំនួន​ថែមទៀត​៕S/​Ha