​​រថយន្ត​ដឹក​ដី​បុក​ជា​គ្នា​ជាមួយ​រថយន្ត​ដឹក​ប្រេង​តេ​លា​របួសធ្ងន់​ពីរ​នាក់​

156
ចែករម្លែក

​ដោយ​៖​វណ្ណៈ​/​ព្រះសីហនុៈ​រថយន្ត​ដឹក​ដី​បុក​ជា​គ្នា​ជាមួយ​រថយន្ត​ដឹក​ប្រេង​តេ​លាប​ង្ក​ឱ្យ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​។​សមត្ថកិច្ច​ប្រាប់ថា​ករណីនេះ​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៤​នៅ​ចន្លោះ​គីឡូម៉ែត្រ​១៣៧=១៣៨​ក្នុងភូមិ​-​ឃុំ​ចំការ​ហ្លួង​ស្រុក​កំពង់សីលា​ខេត្ត​ព្រះសីហនុ​កាលពី​រសៀល​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៩​។​

​មន្ត្រី​កងរាជអាវុធហត្ថ ស្នាក់ការ​សន្តិសុខ ៤០២​បាន​ប្រាប់ថា​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត បែន​ដឹក​ថ្ម ទិសដៅ​ពី​ភ្នំពេញ​.​ខេត្ត​ព្រះសីហនុ​ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-4805(​អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​)​។​បាន​បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​តេ​លា មាន​ទិសដៅ​បញ្ច្រាស​គ្នា​បើកបរ​ដោយ​ឈ្មោះ​រុន​រឿន​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំមាន​ទីលំនៅ​សង្កាត់​ព្រែក​តាសេក​ខណ្ឌ​ជ្រោយចង្វារ​បណ្តាលឱ្យ​អ្នកបើកបរ​រថយន្ត​ទាំង​២​រងរបួស​ធ្ងន់​ដូចគ្នា​បាន​បញ្ជូនទៅ​សង្គ្រោះ​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល ។

​ក្រោយ​កើតហេតុ​កម្លាំង​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៤០២​សហការ​ជាមួយ​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា​អន្តរាគមន៍​ការពារ​កន្លែងកើតហេតុ​ជួយ​សំរួល​ចរាចរណ៍​។​ចំណែក​រថយន្ត​ទាំងពីរ​យកទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​កំពង់សីលា​ដើម្បី​បន្ត​តាម​និតិ​វិធី​៕S/