​​រថយន្ត​៥៧០​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្ដាលឱ្យ​នារី​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​

601
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​នារី​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ត្រូវ​រថយន្ត​លុ​ច្ស​ស៊ី​ស​៥៧០​មិន​ចាំ​ស្លាក​លេខ​បុក​ផ្លោងចូល​ក្រោម​រថយន្ត​មួយគ្រឿង​ទៀត​ដែល​ចត​តាម​ចិញ្ចើមផ្លូវ​បណ្តាលឱ្យ​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​១៩​កែង​និង​ផ្លូវ​១០៨​ក្នុង​សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ​កាលពី​វេលា​ទាបភ្លឺ​ចូល​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩​។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ​សៀត​គ្រី​ម៉ាស់​អាយុ​២៥​ឆ្នាំ​ជនជាតិខ្មែរ​អី​មុខរបរ​ធ្វើការ​នៅ​ហាង​អី​ន​ធើ​ណែ​ត​មួយកន្លែង​មាន​ស្រុកកំណើត​ស្រុក​សួង ខេត្ត​ត្បូង​ឃ្នុំ បច្ចុប្បន្ន​រស់នៅ​ភូមិ​សំរោង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។

ចំណែក​ស្ត្រី​ម្នាក់ទៀត​រងរបួស​ធ្ងន់​មានឈ្មោះ​ស្រ៊ុន​សំ​បាត់​ចរិយា​អាយុ​២៤​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ធ្វើការ​នៅ​ហាង​អី​ន​ធើ​ណែ​ត​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​ស្វាយ​ឃុំ​ចុង​ពិល​ស្រុក​ក​ញ្ជៀ​ជ​ខេត្តព្រៃវែង​៕S/​