​​វេទិកា​ស្មេរ​: “បញ្ហា​គ្រាប់​ស្អុយ​ខូចគុណភាព​”

4527
ចែករម្លែក
គ្រាប់​មិនទាន់​ផ្ទុះ​ទាំងឡាយ​ដែល​រកឃើញ​ដោយ​ស៊ីម៉ាក់​(​រូបថត​ផេ​កលោក ហេង រតនា​)

ដោយ​: ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ / ភ្នំពេញ​: បញ្ហា​គ្រាប់​ស្អុយ​ខូចគុណភាព​ថ្ងៃនេះ កាលពី​៣​ឆ្នាំមុន​គឺ​ឆ្នាំ​២០១៥ (១-៣ មិថុនា ២០១៥) គេ​បានរៀបចំ​សិក្ខាសាលា​មួយ​នៅ​ខេត្តសៀមរាប ដើម្បី​ពិភាក្សា​រក​យុទ្ធសាស្ត្រ​ដោះស្រាយ​បញ្ហា​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក្នុង​កម្រិត​គ្រោះ​ថ្នាក់ទាប (residual threats strategy) ដោយមាន​អ្នកជំនាញ​អន្តរជាតិ​ខាង​សំណល់​គ្រាប់​មិនទាន់​ផ្ទុះ ពី​សង្គ្រាម​មួយចំនួន​តូច បាន​ផ្តោតលើ​ការវិភាគ ស្តីពី​គ្រាប់​ស្អុយ​ខូចគុណភាព​នៅ​បណ្តា​ប្រទេស​មួយចំនួន ជាពិសេស​ប្រទេស​កម្ពុជា​ក្នុងន័យ​កំណត់​យុទ្ធសាស្ត្រ​ដកថយ ការទទួលខុសត្រូវរ​បស់​គេ​។​

​ពេលនោះ​ទាំង​គណ​:​ប្រតិភូ​វៀតណាម ឡាវ និង​អង្គភាព​ស៊ីម៉ាក់ បាន​តទល់​ជាមួយ​គំនិត​ជ្រុលនិយម​នេះ​យ៉ាង​ស្វិតស្វាញ និង​បាន​ឯកភាព​មិន​ឲ្យ​យក​បញ្ហា​នេះ មក​ពិភាក្សា​ទៀត​ទេ​នៅក្នុង​សភាពការណ៍​ដែល​កំរិត​គំរាមកំហែង​នៅ​ខ្ពស់ និង​បញ្ហា​នៅមាន​ច្រើន​។ មិនអាច​ប្រៀបធៀប​ស្ថានភាព​នៅ​តំបន់​នេះ​រួមមាន កម្ពុជា វៀតណាម និង​ឡាវ​ឲ្យ​ដូច​សភាពការណ៍​នៅ​អា​លឺ្ល​ម៉​ង់ ហូ​ឡង់ និង​អង់គ្លេស​បាន​នោះទេ​។ ប៉ុន្តែ​គួរឱយ​សោកស្តាយ ប្រធាន​អង្គការក្រៅរដ្ឋាភិបាល​មួយ​បាន​លើកយក​បញ្ហា​គ្រាប់​ស្អុយ​ខូចគុណភាព​នេះ មក​និយាយ​វាយប្រហារ​ក្នុង​សន្និបាត​មីន​កន្លងទៅនេះ​។

​ការលើកឡើង​នេះ​ជាការ​វាយប្រហារ​លើ​ការប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​លើ​វិស័យ​មីន​នេះ​។​ឥឡូវនេះ​បុគ្គល​នេះ​ត្រូវបាន​អង្គការ​របស់គេ​ដំឡើង​ឋានៈ​ពី​ប្រធាន​នៅ​កម្ពុជា ទៅជា​ប្រធាន​ប្រចាំ​តំបន់​ទាំងមូល​តែម្តង​។ ប្រហែល​ជាមាន​ស្នាដៃ​ល្អ​នៅ​កម្ពុជា​ហើយ​មើលទៅ​។​

​ក្រុម​ជំនាញ​ស៊ីម៉ាក់​ប្រឆាំង​ដាច់ខាត ចំពោះ​ជនបរទេស​ខិលខូច​បែបនេះ និង​គាំទ្រ​ដោយស្មោះ​ត្រង់​ចំពោះ​អនុសាសន៍​របស់​សម្តេច​តេ​ជោ លើ​បញ្ហា​គ្រាប់​ស្អុយ​ខូចគុណភាព​នេះ​៕ ល​

#