​​សកម្មជន​ភូមិ​ឃុំ ត្រូវ​កសាង​សមាជិក​បក្ស​បជាជនជាប្រចាំ

187
ចែករម្លែក

ដោយៈ​អ៊ុង​សា​រុំ​/​បាត់ដំបងៈ​លោក​ងិន​ឃ​ន​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ក្រុង​បាត់ដំបង​បាន​មានប្រសាសន៍ថា​សមាជិក​សកម្មជន​ភូមិ​ឃុំ​ត្រូវ​កសាង​សមាជិក​បក្ស​ជាប្រចាំ​។​ជាមួយ​នោះ​ត្រូវ​តាមដាន​សកម្មភាព​និង​សភាពការណ៍​របស់​បក្ស​ផ្សេង​ចេះ​វាយបក​តប​វិញ​ពី​ទង្វើរ​មិន​ពិត​។​ចំណែក​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ត្រូវ​ចេះ​សាមគ្គី​គ្នា​កុំ​ចេះតែ​ឈ្លោះប្រកែក​ដណ្ដើម​ផលប្រយោជន៍​ធ្វើ​ឲ្យ​បាត់​ដង់​ប្រជា​ប្រី​យ៍​ភាព​។​

ការលើកឡើង​នេះ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំខែ​វិច្ឆិការ​ឆ្នាំ​២០១៩​និង​ដាក់​ទិសដៅ​អ​និវត្តន៍​បន្ត​របស់​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​បាត់ដំបង​ក្រោម​អធិបតីភាព​លោក​ងិន​ឃ​ន​សមាជិកសភា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ក្រុង​បាត់ដំបង​ព្រមទាំង​ក្រុមការងារ​និង​សមាជិក​សកម្មជន​ភូមិ​ឃុំ​ប្រមាណ​ជាង​មួយរយ​នាក់​ចូលរួម​ផងដែរ​។​លោក​ផេង​សិទ្ធី​ប្រធាន​គណបក្ស​និង​ជា​អភិបាលក្រុង​បាត់ដំបង​បានលើកឡើង​ពី​ការងារ​ដែល​បានធ្វើ​បានជា​ច្រើន​មានការ​ងារ​មនុ​ស្សធ​ម៍កា​រងា​ចុះជួយ​និង​អន្តរាគមន៍​ប្រជាពលរដ្ឋ​កា​ងារ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​។​ល​។​ដែល​ចំណាយ​ថវិកា​អស់​ជាច្រើន​លាន​រៀល​។​

លោក​សៀង​ស៊ុត​ផង​ប្រធាន​ក្រុមការងារ​បក្ស​ទទួលបន្ទុក​សមាជិក​សកម្មជន​ស​កម្ម​ក្រុង​បាត់ដំបង បាន​មានប្រសាសន៍ថា​យោងតាម​របាយការណ៍​គឺ​សមាជិក​សកម្មជន​សក​ម្ម​ភូមិ​ឃុំ​ធ្វើបាន​ច្រើន​ហើយ ។​ប៉ុន្តែ​សមាជិក​សកម្មជន​សក​ម្ម​ទាំងអស់​ត្រូវ​ពង្រឹង​និង​កសាង​បក្ស​ជាប្រចាំ​។​ត្រូវ​ស្ដាប់​សកម្មភាព​បក្ស​ផ្សេង ហើយ​ចេះ វាយបក​តប​វិញ​ភ្លាមៗ ដើម្បី​ភាព​ឈ្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

លោក​ឡេង​ប៉េងឡុង​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​បាន​មានប្រសាសន៍ថា​ថ្ងៃទី​០៩​ខែវិច្ឆិកា​ដែល​ត្រូវ​និង​ថ្ងៃបុណ្យ​ឯករាជ​ជាតិ​ផង​នេះ​ប៉ុន្តែ​ទណ្ឌិត​សមរង្សី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​យក​ថ្ងៃទី​០៩​ខែវិច្ឆិកា​បំផុស​ធ្វើ​រដ្ឋប្រហារ​ទំលាក់​រដ្ឋាភិបាល​ស្របច្បាប់​។​រដ្ឋាភិបាល​បានដាក់​កម្លាំង​ការពារ​បានល្អ​ប្រសើរ​ក្រុម​បក្ខពួក​ទណ្ឌិត​សមរង្សី​ត្រូវ​ទទួល​បរាជ័យ​ទាំងស្រុង​។​ប៉ុន្តែ​បើទោះបី​យ៉ាងណា​យើងទាំងអស់គ្នា​ទាំង​សកម្មជន​បក្ស​ត្រូវ​ចេះ​ស្ដាប់​ស៊ើប​សភាពការណ៍​របស់​គ​ណ​បក្ស​ផ្សេង​ឲ្យ​ជាប់​ជាប្រចាំ​និង​ចេះ​វាយបក​ភ្លាមៗ ដើម្បី​ភាព​ឈ្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក​ងិន​ឃ​ន​សមាជិក​សា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ក្រុង​បាត់​ដំប​បាន​មានប្រសាសន៍ថា​កន្លងទៅ​ថ្មីៗ​នេះ​មាន​ចៅសង្កាត់​ជំទប់​ទី​១​ស្មៀន​ឈ្នះ​ប្រកែក​គ្នា​ដណ្ដើម​ល​ប្រយោជន៍​។​រឿងរ៉ាវ​នេះ​មិនគួរ​កើតមាន​ទេ​។​បើ​មាន​លិខិតស្នាម​ប្រជាពលរដ្ឋ​ដែល​បាន​ស្នើសុំ​អ្វីមួយ​គួរតែ​ធ្វើ​ទៅតាម​លំដាប់លំដោយ​ទៅ​វា​ល្អ​។​ចំណែក​ការងារ​ចុះឈ្មោះ​បោះឆ្នោត​ឬ​ការងារ​ធ្វើ​ប័ណ្ណ​គណបក្ស​ត្រូវធ្វើ​ឲ្យ​បាន​ទាន់ពេលវេលា​។​សមាជិក​សកម្មជន​ភូមិ​ឃុំ​ត្រូវ​កសាង​សមាជិក​បក្ស​ជាប្រចាំ​និង​ត្រូវ​តាមដាន​សកម្មភាព​និង​សភាពការណ៍​របស់​បក្ស​ផ្សេង​ចេះ​វាយបក​តប​វិញ​ពី​ទង្វើ​មិន​ពិត​៕S/

​ ​