​​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

395
ចែករម្លែក

ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​នៅ​ព្រឹក​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​កម្លាំង​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​បង្ក្រាប​ករណី​ករណី​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ផ្លូវ​មុខ​ហាង​នុំប៉័ង​យ៉ី​ហោ​(​ហេង​ចំរើន​)​ស្ថិតក្នុង​ភូមិ​ទី​១​សង្កាត់​ខ្សា​ម​ក្រុង​កំពង់ឆ្នាំង​។​

​ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ពៅ​សុ​ភ័​ក្រ​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ទី​១​សង្កាត់​ខ្សា​ម​ក្រុង​កំពង់ឆ្នាំង​។​វត្ថុតាង​ដកហូត​រួមមាន​:​ថ្នាំ​ប្រភេទ​ម៉ា​ទឹកកក​១៥​កញ្ចប់​(​កញ្ចប់​ធំ​១​កញ្ចប់​)​ម៉ូតូ​១​គ្រឿង​ទូរស័ព្ទ​១​គ្រឿង​VISA​កាត​(​អេស៊ីលីដា​)​គ្មាន​ប្រាក់​ចំនួន​១ កាបូបស្ពាយ​១​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​កំពុង​ឃាត់ខ្លួន​សាកសួរ​កសាង​សំ​ណុ​រឿង​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕S/​