​ ​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ថ្វាយ​ព្រះរាជ​កុសល​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​

598
ចែករម្លែក

ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ នេះ នៅ​ព្រះបរមរាជវាំង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ដង្ហែរ​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះ មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេចម៉ែ ន​រោ​ត្ដម មុនីនាថ សីហនុ ក្នុង​ពិធី​ថ្វាយ​ព្រះ​រាជកុសល ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ ន​រោ​ត្ដម សីហនុ គម្រប់​ខួប ៦ ឆ្នាំ ដែល​ព្រះអង្គ​បាន​យាង​សោយ​ទិវង្គត កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ។ នេះ​បើ​យោងតាម​ផេ​ក ហ្វេ​ស​បុក​ផ្ទាល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។​

​ប្រជារាស្ត្រ​ទូទាំងប្រទេស​ព្រមទាំង​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ខ្ពង់​ខ្ពស់បំផុត​ថ្វាយ​ចំពោះ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​និង​បូជា​ព្រះកាយពល​ដ៏​ធំធេង​បំផុត​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា​។​

​កូនចៅ​ប្រជារាស្ត្រ​ទូទាំងប្រទេស​និង​មន្ត្រីរាជការ​សូម​ថ្វាយ​ព្រះ​រាជកុសល​ព្រះ​វិញ្ញាណ​ក្ខ​ន្ឋ ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា​បាទ​សម្តេចព្រះ នរោត្តម សីហនុ សូម​ស្តេចយាង​ប​ដិ​ស​ន្ឋិ​ក្នុង​ព្រះ​បរម​សុគតិភព​កុំបី​ឃ្លាងឃ្លាត​ឡើយ ៕

#