​​សម្តេច​តេ​ជោ ហ៊ុន សែន កំពុង​ជួប​សវនាការ​ជាមួយអនុ​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស

500
ចែករម្លែក

ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​កំពុង​ទទួល​ជួប​សវនាការ​ជាមួយ លោក ម៉ាក ហ្វៀ​លដ៍ (Mark Field) អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួងការបរទេ ស​អង់គ្លេស នា​ព្រឹក​ថ្ងៃទី​២២ខែ សីហានៅ​វិមាន​សន្តិភាព​ទីស្តីការ នាយករដ្ឋមន្ត្រី ។​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​កំពុង​ទទួល​ជួប​សវនាការ​ជាមួយ លោក ម៉ាក ហ្វៀ​លដ៍ (Mark Field) អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួងការបរទេស​អង់គ្លេស នា​ព្រឹក​ថ្ងៃទី​២២ខែ សីហានៅ​វិមាន​សន្តិភាព​ទីស្តីការ នាយករដ្ឋមន្ត្រី ។

​ ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​អង់គ្លេស​បាន​ឲ្យ​ដឹងថា អនុរដ្ឋមន្ដ្រី​ក្រសួងការបរទេស​អង់គ្លេស​លោក Mark Field កាលពីថ្ងៃទី១៤ ខែ សីហា បានចាប់ផ្ដើម​បំពេញ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​ប្រទេស​ចំនួន ០៦ នៅក្នុង​តំបន់​អាស៊ី​រួមមាន ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ ព្រុយ​ណេ ឡាវ និង ប្រទេស​កម្ពុជា​។
​ ​
​ ​នៅក្នុង​សេចក្តីប្រកាស​ព័​ត៍​មានបាន​បញ្ជាក់ទៀតថា​លោក ម៉ាក ហ្វៀ​លដ៍ នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​កម្ពុជានិង ក្រុមអង្គការ​ ស៊ីវិល​រួមទាំង​អ្នកវិនិយោគទុន​មួយចំនួន​ផងដែរ​។​

​ ​សូមបញ្ជាក់​ការមកដល់​កម្ពុជា​រប​ស់អនុ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អង់គ្លេស​គឺ​ស្រប​ពេលដែល​តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា​បើកសវនាការ ជំនុំជម្រះ​លើ​សំណុំរឿង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៨ ខាងមុខនេះ​ពាក់ព័ន្ធ​សំណុំរឿង ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​៕​BR