​ ​ស្ត្រី​ម្នាក់​ស្លាប់​ពេល​បើក​ម៉ូតូ​វ៉ា​រថយន្ត​មួយគ្រឿង​ទៅបុក​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​

407

(​បាត់ដំបង​)​ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ពេល​បើក​ម៉ូតូ​វ៉ា​រថយន្ត​១​គ្រឿង​ទៅបុក​ជាមួយ​រថយន្ត​១​គ្រឿង​ទៀត​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​។​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​ម៉ោងជាង​២​រសៀល​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៧​នៅ​ចំណុច​ក្រុមទី​១២​ភូមិ​កកោះ​ឃុំ​កកោះ​ស្រុក​មោង​ឬ​ស្សី​។​ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក​សាំ​យ៉ុង​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេចខ្លួន​បាត់​ដោយ​បន្សល់ទុក​រថយន្ត​១​គ្រឿង​ក្រឡាប់​ធ្លាក់​ផ្លូវ​។​
​​លោក​ឌឿ​ន សម្បត្តិ​អធិការរង​នគរបាល​ស្រុក​មោង​ឬ​ស្សី​បាន​ឳ្យ​ដឹងថា​ស្ត្រី​ដែល​រថយន្តបុក​ស្លាប់មាន​ឈ្មោះ​ស៊ុយ សា​ង៉ែ​ន​អាយុ​២៧​ឆ្នាំ​នៅ​ភូមិ​ដុប​ក្រសាំង​ឃុំ​ព្រៃតូច​ស្រុក​មោង​ឬ​ស្សី​។​ចំណែក​អ្នកបើកបរ​រថយន្ត​​មិន​ស្គាល់​អត្តសញ្ញាណ​ទេ​ព្រោះ​រត់​គេចខ្លួនបាត់​ដោយ​បន្សល់ទុក​រថយន្ត​១​គ្រឿង​ក្រឡាប់​ធ្លាក់​ផ្លូវជាតិ​។​
​ ​
សាក្សី​ដែល​បានឃើញ​ផ្ទាល់​ភ្នែក​បាន​ប្រាប់ថា​មុនពេល​កើតហេតុ​មាន​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​តែម្នាក់ឯង​ម៉ាក​ហុង​ដា​ឌ្រី​ម​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​2012​ពាក់​ផ្លាកលេខ​បាត់ដំបង​1N5376 បើកបរ​យ៉ាង​លឿន​មកពី​ទិស​ភ្នំពេញ​ទៅ​ទិស​​បាត់ដំបង​ហើយ​បាន​វ៉ា​រថយន្ត​១​គ្រឿង​ដែល​បើក​ស្រប​ទិស​គ្នា​ហើយ​ជ្រុល​ចូលទៅ​ស្តាំ​ដៃ​គេ​បុក​ជាមួយ​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​សាំ​យ៉ុង​ពណ៌​សំបក​ឱ​ឡឹ​ក​ដែល​បើក​បញ្ច្រាសទិស​គ្នា​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Y0854​មួយ​ទំហឹង​
​បណ្តាល​ឳ្យ​ស្លាប់​អ្នកបើកបរ​ម៉ូតូ​នៅនឹងកន្លែង​។​

ចំណែក​រថយន្ត​បាន​ជ្រុល​ធ្លាក់​ថ្នល់ជាតិ​ក្រឡាប់ចាក់​ឥ​វ៉ាន់​ចោល ​ហើយ​តៃកុង​ឡាប​បាន​បើកទ្វារ​រត់គេចខ្លួន​បាត់​មុនពេល​សមត្ថកិច្ច​ទៅដល់​។​សព​ស្ត្រី​រងគ្រោះ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ដោយឡែក​មធ្យោបាយ​ទាំងពីរ​គ្រឿង​ត្រូវ​ប៉ូលិស​ចរាចរណ៍​ខេត្ត​បញ្ជូនទៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​​ដើម្បី​ទុក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​សព​ស្ត្រី​ជិះ​ម៉ូតូ រថយន្ត​ក្រឡាប់​ធ្លាក់​ផ្លូវ ម៉ូតូ​ជនរងគ្រោះ​ខូចខាត​ធ្ងន់​


​ ​