​ ​ឡើងផ្ទះ​ថ្មី​ធ្វើ​បបរគ្រឿង​ទទួលភ្ញៀវ​ពុល​មនុស្ស​ចាស់​ក្មេង​១៦​នាក់​នៅ​ស្រុក​កំពង់ត្របែក

1188
ចែករម្លែក

​(​ព្រៃវែង​)៖​ក្នុង​ពី​ធី​លើក​ផ្ទះ​ថ្មី​មួយ​ដោយ​ម្ចាស់ផ្ទះ​ធ្វើ​បបរគ្រឿង​ទទួលភ្ញៀវ​ក្រោយពី​ទទួលទាន​ស្រាប់តែ​មនុស្ស​ចាស់​ក្មេង​ចំនួន​១៦​នាក់​បាន​ពុក​ក្អួតចង្អោរ​។​ក្នុងនោះ​ពីរ​នាក់​មាន​សភាព​ធ្ងន់ធ្ងរ​កំពុង​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ​នៅ​ខេត្តព្រៃវែង​។

​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧ ឈ្មោះ​សែន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ​តាកែវ ឃុំ​ពាម​មន្ទារ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បា​នរក​បងប្អូន​ជួយ​លើក​ផ្ទះ ហើយ​រៀបចំ​បបរគ្រឿង​ដើម្បី​ទទួល​សាច់ញាតិ​បងប្អូន​ហូប​។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា បន្ទាប់​នាំគ្នា​ហូប​បបរ​រួច​មួយសន្ទុះ​កើតមាន​អកា​រៈ​ក្អួតចង្អោរ ដោយ​សង្ស័យ​បណ្តាលមកពី​ពុល​បបរ​។​​មនុស្ស​ដែល​បាន​ពុល​បបរមាន​ចំនួន​១៦​នាក់​ស្រី​៤​នាក់​និង​ធ្ងន់​ពីរ​នាក់​ក្នុងនោះ​មាន​ក្មេង​៨​នាក់​ផងដែរ​។​

បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ពាម​មន្ទារ​និង​អ្នក​ធ្ងន់ធ្ងរ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​កំពុងត្របែក​ដើម្បី​ជួយសង្គ្រោះ​៕S/​ដោយ​៖​ចាន់ថន​

បបរគ្រឿង​ទទួលភ្ញៀវ​ពុល​មនុស្ស​ចាស់​ក្មេង​១៦​នាក់​(រូប៖វ៉េបសាយ)