​​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជា​ពលរ​ដ្ឋ​អស់​​១​ខ្នង​ បង្កការភ្ញាក់ផ្អើល

266
ចែករម្លែក
  • 17
    Shares

ដោយ​៖​ម៉ា​រ៉ា​/​ភ្នំពេញ​៖​អគ្គិភ័យ​បាន​ឆេះ​ផ្ទះ​ពលរដ្ឋ​អស់​ចំនួន​១​ខ្នង​ នៅ​ម្ដុំ​គុក​ទួលស្លែង​​ នៅវេលា​ម៉ោង​៩​និិង​២០​នាទី​យប់ ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​៣៤៨ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

តាម​ប្រភព​បាន​ប្រាប់ថា​ មុន​កើតហេតុ​គឺមាន​ការផ្ទុះ​ខ្សែភ្លើង​ ទើប​បណ្ដាលឱ្យមាន​ការឆាបឆេះ​សម្ភារដែល​នៅក្នុង​ផ្ទះ ​រួច​ម្ចាស់ផ្ទះ​ក៏​ស្រែក​ឆោ​ឡោ​ឡើង ទើប​មានការ​ភ្ញាក់ផ្អើល​ បន្ទាប់​មក​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ឱ្យជួយ​អន្តរា​គមន៍​។

​ដោយ​ស្ថានភាព​ភ្លើង​ឆេះ​កាន់តែខ្លាំង​ សមត្ថកិច្ច​បាន​ទាក់ទង​ខាង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះមក​ជួយ ​ដោយ​ប្រើ​រថយន្ត​ជាច្រើន​គ្រឿង​និង​រយៈពេល​ជាង​២​ម៉ោង​ទើប​រលត់​។

​បើតាម​ការបញ្ជាក់​ពីស​ម្ថ​កិច្ច​ ចំពោះ​ករណី​ខាងលើនេះ​ពុំមាន​អ្នកណាម្នាក់​រងរបួស​ឡើយ គឺ​ខូចខាត​តែ​ទ្រព្យសម្បត្តិ​និង​សម្ភារៈមួយចំនួន​តែ​ប៉ុ​ណ្ណោះ​៕S/Ha

#