​ ​អំណោយ​រាជរដ្ឋាភិបាល​ម្ពុ​ជា​សង្គ្រោះបន្ទាន់​ដល់​ពលរដ្ឋ​ក្រីក្រ​ក្នុងស្រុក​រវៀង​

1554
ចែករម្លែក

(​ព្រះវិហារ​)៖​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៧ នៅ​សាលាស្រុក​រវៀង លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា និង​មានការ​អញ្ជើញ​ចូលរួម​ពី លោក អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ ព្រមទាំង​ប្រតិភូ​អមដំណើរ​បាន​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ និង​ចែក​អំណោយ​សង្គ្រោះបន្ទាន់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ របស់​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ៥១០​គ្រួសារ ក្នុងស្រុក​រវៀង ខេត្តព្រះវិហារ​។​

​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ បាន​សំណេះសំណាល និង​សាកសួរ​សុ​ក្ខ​ទុក​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​ទាំង ៥១០​គ្រួសារ ដែល​មកពី​ឃុំ​ចំនួន​០៥ ក្នុងស្រុក​រវៀង​។​លោក​បាន​បន្តថា ទោះបី​អំណោយ​ដែល​បាន​ចែកជូន​ដល់​គ្រួសារ​ក្រីក្រ​ថ្ងៃនេះ មាន​បន្តិចបន្តួច​ក៏ដោយ​ប៉ុន្តែ​ក៏​អាច​ដោះស្រាយ​ដល់​ជីវភាព​បងប្អូន​បាន​មួយគ្រា​ផងដែរ​។​

​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា បាន​មានប្រសាសន៍ថា អំណោយ​ទាំងនេះ គឺ​ដើម្បី​រួមចំណែក​ក្នុង​ការលើក​កំពស់​សុខុមាលភាព​ប្រជាពលរដ្ឋ ជាពិសេស​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​ដែលជា​ទិសដៅ​របស់​ក្រសួង ដែល​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ទាំង​៣ និង​កម្មវិធី​អាទិភាព​ទាំង​៨​ចំណុច​សម្រាប់​អនុវត្ត​។

​លោក​បាន​បន្តថា​អំណោយ​ទាំងនេះ ជា​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី តាមរយៈ​ក្រសួង​សង្គមកិច្ច ដែលជា​និច្ច​ជា​កាល សម្តេច​បាន​ខិតខំ​យកចិត្តទុកដាក់​ខ្ពស់ ដោះស្រាយ​គិតគូរ​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ អំណោយ​ដែល​គ្រួសារ​នីមួយៗ​ទទួលបាន​រួមមាន​៖ អង្ករ ២៥​គីឡូក្រាម​, មី​១​កេះ​, មុង​០១, កន្ទេល​០១ និង​ថវិកា​២០.០០០​ម៉ឺន​រៀល​៕S/​ដោយ​៖​សហការី​

​អំណោយ​រាជរដ្ឋាភិបាល​ម្ពុ​ជា​សង្គ្រោះបន្ទាន់​ដល់​ពលរដ្ឋ​ក្រីក្រ​ក្នុងស្រុក​រវៀង​