​”​ឯកជន​ភាព​”​នៅក្នុង​ប្រព័ន្ធ​ឌីជីថល​បាន​ក្លាយជា​ប្រធានបទ​ក្ដៅ​

781
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖ ក្នុង​ឆ្នាំ ២០១៨“​ឯកជន​ភាព​”​នៅក្នុង​ប្រព័ន្ធ​ឌីជីថល​បាន​ក្លាយជា​ប្រធានបទ​ក្ដៅ ដោយសារ​ការ​បែកធ្លាយ រឿង​រំលោភបំពាន​ឯកជន​ភាព របស់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស ហ្វេ​ស​ប៊ុ​ក និង​បទបញ្ញត្តិ​ការពារ​ទិន្នន័យ​ទូទៅ​(GeneralDataProtectionRegulationGDPR)​ដែល​ត្រូវបាន​ដាក់ចេញ ដោយ​សហភាព​អឺរ៉ុប​។​

​មនុស្ស​គ្រប់រូប បានចាប់ផ្ដើម​យល់​ខ្លះៗ​អំពី​ឯកជន​ភាព​របស់ខ្លួន នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត និង​បាន​ព្រួយបារម្ភ​ថា​ព័ត៌មាន​ទាំងនោះ​អាច​នឹងត្រូវ​បែកធ្លាយ​ហើយ​ត្រូវគេ​យកទៅ​ប្រើប្រាស់​ដើម្បី​អ្វីមួយ​ដែល​ប៉ះពាល់​ដល់​ពួកគេ​។​បើ​និយាយ​ពី​“​ឯកជន​ភាព​”​វា​មាន​ចំណុច​ជាច្រើន​ដែល​កម្មវិធី​ក្នុង​ស្មា​ត​ហ្វូ​ន ឬ​អ៊ី​ន​ធឺ​ណែ​ត បានផ្ដល់​ជម្រើស​ឲ្យ​អ្នកប្រើប្រាស់ ធ្វើការ​កំណត់ ប៉ុន្តែ តើ “​ឯកជន​ភាព​” អ្វីខ្លះ ដែលមាន​សារៈសំខាន់​ចំពោះ​អ្នក​?​

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Viber លោក Djamel Agaoua បាន​ចូលរួម​ចែករំលែក​ចំពោះ​បញ្ហា​“​ឯកជន​ភាព​”​ដែលមាន​អត្ថន័យ​ចំពោះ​អ្នកប្រើប្រាស់​និង​ការផ្ដល់ជូន​របស់​ក្រុមហ៊ុន​លោក​នៅក្នុង​ឆ្នាំ​២០១៨​។

​សូមបញ្ជាក់ថា​ក្រុមហ៊ុន​Viber​គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងការ​តស៊ូ​មតិ​ដើម្បី​ឯកជន​ភាព​និង​សុវត្ថិភាព​ព័ត៌មាន​ផ្ទាល់ខ្លួន របស់​អ្នកប្រើប្រាស់​បើ​ធៀប​ជាមួយនឹង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​នៅក្នុង​ប្រភេទ​ដូចគ្នា​។​

លោក​DjamelAgaoua​បាន​លើកយក​នូវ​ចំនុច​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម​នេះ​ដែល​អ្នកប្រើប្រាស់​គួរ​យល់ដឹង ហើយ​វា​គួរតែ​ត្រូវបាន​ប្រើប្រាស់​ជាទូទៅ នៅលើ​បណ្ដាញ​អ៊ី​ន​ធឺ​ណែ​ត​។​

​សារ​របស់ខ្ញុំ​គឺ​សម្រាប់តែ​ភ្នែក​របស់ខ្ញុំ​ប៉ុណ្ណោះ​ការសន្ទនា​ឯកជន​គួរ​ត្រូវបាន​រក្សា​ឯកជន​ភាព​ចំពោះ​អ្នកចូលរួម​ទាំងអស់ ដែល​វា​ជា​មូលដ្ឋាន​នៃ​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ​។ ដូចនេះ សារ​សន្ទនា​របស់​ពួកគេ គឹ​មិន​ត្រូវបាន​អ្នក​ទី​បី ទទួលបាន​ឬ​អាន​បានឡើយ ក្រៅ​អំពី​អ្នកចូលរួម​នៅក្នុង​ការសន្ទនា​។

​ដើម្បី​ការពារ​កុំ​ឲ្យ​អ្នក​ទី​បី​អាច​អាន​បាន​គឺ​មានតែ​វិធី​តែមួយគត់​គឺ​“​ការ​បំ​លែង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ទៅលើ​ទិន្នន័យ ពី​ភាគី​ម្ខាង​ទៅ​ភាគី​ម្ខាង​ទៀត (end-to-end encryption)”​។ ចំណុច​សំខាន់​មួយទៀត​នោះ គឺ​កម្មវិធី​ជជែក​កម្សាន្ត​ដែល​អ្នកប្រើប្រាស់​មិន​រក្សាទុក​ខ្លឹមសារ​សន្ទនា​នៅលើ​ម៉ាស៊ីន​មេ​របស់​ពួកគេ​រហូត​នោះទេ និង​មិន​ត្រូវបាន​យកទៅ​ប្រើប្រាស់ ដោយ​គ្មាន​ការអនុញ្ញាត​ពី​អ្នក​។​

​គ្រប់គ្រង​លើ​ទិន្នន័យ​ផ្ទាល់ខ្លួន និង​ការប្រើប្រាស់​របស់​វា​អ្នកដឹង​ទេ​ពេលដែល​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណែ​ត កម្មវិធី​,​សេវាកម្ម និង​វេ​ប​សាយ បាន​ប្រមូល​ព័ត៌មាន​មិនចេះចប់ អំពី​រូបអ្នក ដោយ​មិន​ឲ្យ​អ្នកដឹង ឬ​មានការ​យល់ព្រម​ពី​អ្នក​ឡើយ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ កម្មវិធី​, សេវាកម្ម និង​វេ​ប​សាយ ទាំងនោះ គួរតែអនុញ្ញាត​ឱ្យមាន​ការស្នើសុំ​, ចូល​ប្រើ​ទិន្នន័យ និង​គ្រប់គ្រង​ទិន្នន័យ​ទាំងនោះ ដែល​ពួកគេ​បាន​ប្រមូល​ទុក​។ ដូច្នោះ​អ្នក​អាចមាន​សិទ្ធិ​ក្នុងការ​កែប្រែ លុបចោល និង​បង្ហាញ​នូវ​ព័ត៌មាន​ណា ដែល​អ្នក​ចង់បង្ហាញ​ជា​សាធារណៈ ក្រោម​ការកំណត់​របស់​អ្នក​។

អ្នកមាន​សិទ្ធិ​ក្នុង​ការដឹង ចំពោះ​ការប្រើប្រាស់​ព័ត៌មាន​ទាំងនោះ និង​អាច​កំណត់​ពី​មាតិកា​ផ្ទាល់ខ្លួន ដែល​ជាមួយ​ជម្រើស​ដែល​អ្នក​ចង់ដឹង​ហើយ​វា​ជា​ជម្រើស​របស់​អ្នក​ក្នុងការ​ឲ្យ​អ្នក​ផ្សេងទៀត​ដឹងថា​អ្នក​កំពុង​ប្រើ​អ៊ី​ន​ធឺ​ណែ​ត​ឬ​បាន​អាន​សារ​ដែល​បាន​ផ្ញើមក​។​

•​លុប​សម្អាត​នូវ​ប្រវត្តិ​នៃ​ការសន្ទនា​នៅពេល​សន្ទនា​កំហុស​អក្ខរាវិរុទ្ធ​ឬ​ផ្ញើ​សារ​ទៅ​ច្រ​លំ​តែងតែ​កើតមានឡើង​។​ដូច្នេះ​ការកែតម្រូវ​សារ​សន្ទនា​ឲ្យ​បាន​ត្រឹមត្រូវ​សូម្បីតែ​បន្ទាប់​ពីសារ​នេះ​ត្រូវបាន​ផ្ញើ​រួចហើយ​ក៏ដោយ​នៅក្នុង​លក្ខណៈ​បំ​លែង​ការពារ​នៅ​សងខាង​ដ​ដែរនោះ​គឺជា​លក្ខណៈពិសេស​ដែលមាន​ប្រយោជន៍​បំផុត​។

​ជួនកាល អ្នក​ចង់​លុប​សារ​សន្ទនា​ទាំងមូល ព្រោះ​វា​បាន​ផ្ញើ​ទៅ​ខុស​មនុស្ស ឬ​វា​មិនចាំបាច់​ទៀត ឬ​អ្នក​សោកស្តាយ​ចំពោះ​ពាក្យសម្ដី​របស់​អ្នក​ដែល​បាន​ផ្ញើ​ទៅរួច​។​វា​ជា​លក្ខណៈពិសេស​ដ៏​ល្អ​មួយទៀត​ដរាបណា​គ្រប់គ្នា​នៅក្នុង​បន្ទប់​សន្ទនា​ដឹង​ច្បាស់​ថា សារ​នោះ​ត្រូវបាន​លុបចោល​។​

​ជាការ​ពិត​“​ឯកជន​ភាព​”​នឹងត្រូវ​បានការ​ពារ​និង​សុវត្ថិភាព​ប្រសិនបើ​កម្មវិធី​,​សេវាកម្ម​និង​វេ​ប​សាយ​បាន​ផ្ដល់នូវ​ការកំណត់ និង​លក្ខណៈពិសេស ដែល​បានលើកឡើង​ខាងលើនេះ​។​នៅក្នុង​ឆ្នាំ ២០១៨ កម្មវិធី Viber​បាន​ផ្ដល់នូវ​លក្ខណៈពិសេស​ទាំងអស់នេះ​ទៅកាន់​អ្នក​ប្រើ​របស់ខ្លួន​និង​បានធ្វើ​ឲ្យ​កម្មវិធី​Viber​ក្លាយទៅជា​អ្នក​នាំមុខគេ​នៅក្នុង​វិស័យនេះ​និង​ជា​អ្នកកំណត់​ស្តង់ដារ​ឯកជន​ភាព​និង​សុវត្ថិភាព​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​៕S/

ចំណងជើង​រូបថត​៖“​ឯកជន​ភាព​”​នៅក្នុង​ប្រព័ន្ធ​ឌីជីថល បាន​ក្លាយជា​ប្រធានបទ​ក្ដៅ​នៅ​ឆ្នាំ​២០១៨​នេះ

#