​ ​ ​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជាមួយ​វត្ថុតាង​គ្រឿងញៀន​មួយចំនួន​ស្រុក​ជាំ​ក្សាន្ត

787
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពីបទ​ចែកចាយ​និង​រក្សាទុក​នូវ​សារធាតុ​ញៀន​ហើយ​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ដើម្បី​ចាត់ការ​តាមច្បាប់​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅត្រង់ចំណុច​ភូមិ​ចំបក់​សែន​ជ័យ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨ ។​

​លោក​អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុក​ការងារ​ព្រហ្មទណ្ឌ បានឱ្យដឹងថា ដោយមាន​ការចង្អុល បង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​កម្លាំង​កង​អាវុធហត្ថ​ស្រុក ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី ពេជ្រ សុ​ភី មេបញ្ជាការ កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត សហការ​ជាមួយ​កម្លាំង​កងពលតូច​លេខ​៨​។​ក្នុងនោះ ក្រោម​ការសម្របសម្រួល​ពី​លោក ទី សុវណ្ណ​ថា​ល់ ព្រះរាជអាជ្ញា សាលាដំបូង​ខេត្តព្រះវិហារ បាន​ចុះទៅ​បង្ក្រាបបាន​មុខសញ្ញា​ចែកចាយ នឹង​រក្សាទុក​សារធាតុ​ញៀន​បាន​ចំនួន​ម្នាក់​និង​ថ្នាំញៀន​ចំនួន​១​កញ្ចប់​។​

​កម្លាំង​សមត្ថកិច្ច​បានរ​ឆែកឆេ​លំនៅស្ថាន ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ស​ថ្លា​(​ម៉ា​ទឹកកក​) ចំនួន​៣​កញ្ចប់​បន្ថែម ដែល​ជនសង្ស័យ​ខាងលើ បាន​យកទៅ​ចាក់​ចូលក្នុង​បង្គន់ ធ្វើឱ្យ​រលាយ​នៅសល់តែ​បន្តិចៗ និង​មួយចំនួនទៀត​កប់​ទុក្ខ​ក្នុង​លាមក​។ លោក​បានបញ្ជាក់​បន្ថែម​ថា កម្លាំង​បានធ្វើការ​ដកយក​វត្ថុតាង​មួយចំនួន​បន្ថែមទៀត​រួមមាន​ទូរ​សព្ទ័​ដៃ​១​គ្រឿង​សៀវភៅ​កត់​កន្ទុយលេខ​១​ក្បាល​និង​ថង់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួនធំ​។​

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ជាមួយនិង​វត្ថុតាង​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បញ្ជូនទៅ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ដើម្បី​ចាត់​ការណ៍​បន្ត ទៅតាម​នី​ត្តិ​វិធី​ច្បាប់​កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨៕S/

​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជាមួយ​វត្ថុតាង​គ្រឿងញៀន​មួយចំនួន​ស្រុក​ជាំ​ក្សាន្ត